ឥទ្ធិពលនៃសុរា ធ្វើឱ្យបុរសម្នាក់បើករថយន្តទៅបុករះផ្ទះប្រជាពលរដ្ឋនិងម៉ូតូកង់បីខូចខាតខ្ទេចខ្ទី

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរស ២ នាក់ទៀតស្រវឹងស្រាស្រវឹងជោកជាំ បានបើកបររថយន្តដឹកទំនិញ យ៉ាងលឿនទៅបុកម៉ូតូកង់បីឥណ្ឌាហើយក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋរួមទាំងម៉ូតូ២គ្រឿង និងថយទៅបុករថយន្តមួយគ្រឿងទៀតខូចខាតយ៉ាងដំណំ។

គ្រោះថ្នាក់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០ នាទីយប់រំលង អធ្រាត្រឈានចូល ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងជើងវត្តទួលសង្កែប្រមាណ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក ISUZU ដឹកទំនិញ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM.3759 បើកតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដោយភាពស្រវឹងផងនោះ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ពណ៌ស គ្មានស្លាកលេខដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យខូចខាតយ៉ាងដំណំ ហើយក៏បន្តទៅបុកផ្លាក ផ្ទះសំណាក់បាក់អស់១ដើម ថែមទាំងបុកចូលផ្ទះប្រជាពលរដ្ឋបាក់ទ្វារផ្ទះ និងខូចខាតអីវ៉ាន់លក់ចាប់ហួយរាយប៉ាយពេញផ្ទះរងការខូចខាតម៉ូតូសង់កូរ៉េ ម៉ូតូវ៉េវ អស់២គ្រឿងបន្ថែមទៀត។ 

បន្ទាប់មក អ្នកបើករថយន្តបង្កបានបើកថយក្រោយបំណងបើករត់ ក៏បុកត្រូវរថយន្តវីហ្គោ ពណ៌ស មួយគ្រឿងទៀតមិនមានស្លាកលេខបានខូចខាតផ្នែកខាងមុខយ៉ាងដំណំកល់ជាប់ទៅលែងរួចហើយក៏បានឈប់រថយន្ត ចុះចេញពីរថយន្តបម្រុងរត់តែត្រូវបានប្រជាពលរដ្ឋក៏ដូចម្ចាស់ផ្ទះហ្នឹងចាប់បានតៃកុងម្នាក់ រត់រួចពីរនាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទំនាក់ទំនងទៅប៉ូលិសជំនាញចរាចរណ៍មកវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab