បុរសជនជាតិប៊ែលហ្សិកម្នាក់ដេកស្លាប់ក្នុងផ្ទះជួលនៅសង្កាត់ផ្សារថ្មីទី៣

ភ្នំពេញ ៖ មានករណី ជនបរទេសស្លាប់បង្កការភ្ញាក់ផ្អើល នៅចំណុចផ្ទះជួលលេខ៦៥E២ ជាន់ទី២ ផ្លូវលេខ៥១ ក្រុម២២ ភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃចន្ទទី១១ ខែវិច្ចកា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច។

ប៉ូលិសនិយាយថា សពឈ្មោះ COLLEYN MICHEL ALBERT GHISLAIN ជនជាតិប៊ែលហ្សិក (BELGIUM) ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ EJ900869។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យពិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព។

ក្រោយការធ្វើកោសល្យពិច័យរួច សមត្ថកិច្ចចម្រុះបានសន្និដ្ឋានថា សពស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជំងឺបេះដូង។ ចំណែកសម្ភារៈសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាលលេខ EJ900869(ផុតកំណត់), កាតផ្សេងៗចំនួន០៦សន្លឹក, កុំព្យូទ័រយួរដៃចំនួន (laptop) ម៉ាកapple ចំនួន០១គ្រឿង បានប្រគល់ឱ្យ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីរក្សាទុក។

បន្ទាប់ពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹក សាកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab