adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ព្យាបាល​ឆ្អឹង​និង​សន្លាក់​ជាមួយ​គ្រឿងផ្សំ​តែមួយគត់​នៅ​ចង្ក្រាន​បាន​!

    ​ប្រសិនបើ​អ្នក​ឈឺសន្លាក់ ជើង និង​ខ្នង វា​មិន​ត្រឹមតែ​រំខាន​លោកអ្នក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចធ្វើឱ្យ​លោកអ្នក​ខូច​ដំណើរ​ទៀតផង​។

​    ​ទោះយ៉ាងណា យើង​នឹង​ផ្តល់ឱ្យ​លោកអ្នក​នូវ​របៀប​ព្យាបាល​បែប​ធម្មជាតិ ដែល​អាច​ធ្វើបាន​នៅផ្ទះ​ដោយ​ខ្លួនឯង​។ វា​នឹង​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ និង​ធ្វើឱ្យ​ការឈឺ​សន្លាក់ ខ្នង និង​ក​ជាសះស្បើយ​ឡើងវិញ​។

​    ​* តើ​លោកអ្នក​ត្រូវការ​គ្រឿងផ្សំ​អ្វី​ទៅ​?
​    ​លោកអ្នក​ត្រូវការ​តែ​ម្សៅ​ចាហួយ​ចំនួន ១៥០ ក្រាម​ប៉ុណ្ណោះ​។ សូម​លាយ​ម្សៅ​ចាហួយ ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ត្រជាក់ ១​ភាគ​៤ នៃ​កែវ​ទឹក​នៅពេល​ល្ងាច​។ បន្ទាប់មក យកទៅ​ក្លាសេ​នៅក្នុង​ទូរ​ទឹកកក​ដើម្បីឱ្យ​វា​ក្លាយជា​ចាហួយ​។

​    ​ព្រឹក​ឡើង សូម​យក​ចាហួយ​នេះ​លាយ​ជាមួយ​ទឹកតែ ទឹកដោះគោ​ជូរ ទឹកដោះគោឆៅ ឬ​ទឹក​ផ្លែឈើ​។ បន្ទាប់ពី​ទទួលទាន​របស់​ទាំងនេះ​ហើយ​មួយ​សប្តាហ៍ លោកអ្នក​នឹងមាន​អារម្មណ៍​បាត់​ការឈឺចាប់​លើ​ជើង ក កដៃ និង​ខ្នង ដោយសារ​ជាតិ​អន្ធិល​របស់​ចាហួយ​ជួយ​ដល់​សន្លាក់​របស់លោក​អ្នក​។

​    ​ធ្វើបែបនេះ​រៀងរាល់​ព្រឹក​សម្រាប់​រយៈពេល​មួយខែ នោះ​លោក​អ្នកនឹង​កម្ចាត់​ការឈឺ​ចាប់បាន​យ៉ាងច្រើន​។ បន្ទាប់មក​សូម​បញ្ឈប់​ការ​ទទួលទាន​គ្រឿងផ្សំ​នេះ​រយៈពេល ៦ ខែ ហើយ​សឹម​បន្តធ្វើ​បែបនេះ​ម្តងទៀត​ឱ្យបាន​រយៈពេល​មួយខែ​ដដែល​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់