ស្ត្រីចំណាស់ម្នាក់ដែលរស់នៅម្នាក់ឯងរងគ្រោះលង់ទឹកស្លាប់នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ ស្ត្រីចំណាស់ម្នាក់ ដែលរស់នៅម្នាក់ឯង និងធ្លាប់ទទួលបានជំនួយពីសប្បុរសជនដូចជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការសង់ផ្ទះឱ្យស្នាក់នៅជាដើមផងនោះ ត្រូវបានគេប្រទះឃើញ លង់ទឹកស្លាប់នៅក្នុងប្រឡាយទឹកក្បែរផ្ទះ កាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកំពង់ទូក ក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ជនរងគ្រោឈ្មោះ ឈឿន ឈើន ភេទស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅចំណុច ភូមិ - ឃុំ កើតហេតុខាងលើ។ តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋានក៏ដូចជាពលរដ្ឋនៅជិតខាងថា មុនពេលស្លាប់ ស្ត្រីរងគ្រោះជាមនុស្សមានសតិមិនសូវល្អទេ តែងតែដើរហាលភ្លៀង ហាលថ្ងៃ និងវង្វេងម្តងៗថែមទៀតផង៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab