ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ធ្វើតេស្តទឹកនោមរកសារធាតុញៀន រកឃើញជនសង្ស័យ៣នាក់

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសស្រុកកំពង់លែងសហការជាមួយ​កម្លាំងប៉ូលិសខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក វរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឍ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ធ្វើតេស្តទឹកនោមរកសារធាតុញៀន នៅចំណុចអាងប្អេរ ភូមិសាស្ត្រភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង​ ដោយបានត្រួតពិនិត្យដោយវិធានការរដ្ឋបាលធ្វើតេស្តទឹកនោម​លើមនុស្ស១៨នាក់​ រកឃើញជនសង្ស័យ៣នាក់ នៅយប់ថ្ងៃអាទិត្យ ទី១០​ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ជាលទ្ធផលប៉ូលិសពិនិត្យឃើញមានផ្ទុកសាធាតុញៀន (+) ២នាក់ និងម្នាក់ទៀតបានលាក់ទុកម្សៅក្រាមពណ៌ស​ (ម៉ាទឹកកក) ១កញ្ចប់តូច (តែពុំមានផ្ទុកសារធាតុញៀន)​។ ជនសង្ស័យទាំង៣នាក់រួមមាន ១-​ ឈ្មោះ សៅ​ សំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង,២-​ ឈ្មោះ សេន រុន ភេទប្រុស​ អាយុ ១៩ឆ្នាំ រស់នៅខេត្តកំពង់ធំ និង៣-​ ឈ្មោះ ឡាំ ស្រីស្រល់ ភេទប្រុស អាយុ ១៨ឆ្នាំ​ រស់នៅភូមិត្រងិល ឃុំត្រងិល (ជាអ្នកលាក់ទុកម្សៅក្រាមពណ៌ស​ ម៉ាទឹកកក)។    

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកំពង់លែង និងចំនួន​ ១៥នាក់ទៀតពិនិត្យរកពុំឃើញមានផ្ទុកសារធាតុញៀន (-) និងបានធ្វើការអប់រំ ហើយឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab