គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកស្លាប់ និងរបួសធ្ងន់ស្រាល៦នាក់នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅក្រុងកំពង់ឆ្នាំង និង ស្រុកជលគិរី បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៦នាក់។

ករណីទី១-នៅថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ វេលាម៉ោង​១១ និង៤៥នាទីយប់ នៅលើដងផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​ ៨៨-៨៩​ ស្ថិតក្នុងភូមិស្រៃព្រីង សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ​ និងរថយន្តបណ្តាលឱ្យអ្នកបើកម៉ូតូ​ម្នាក់​និងរបួស២នាក់។

ប៉ូលិសនិយាយថា ភាគីរថយន្តសណ្ដោង​កុងតឺន័របើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចខាងលើក៏បុកម៉ូតូម៉ាកហុងដា​ C125​ ជិះឌុបគ្នាសរុប​៣នាក់បើកបរពីត្បូងទៅជើង។ ករណីនេះបានបណ្ដាលឱ្យស្លាប់អ្នកបើកម៉ូតូ​ម្នាក់​ ឈ្មោះ​ ប៉ិត សាវិត ភេទប្រុស​ អាយុ​ ២៣ឆ្នាំ មានទីលំនៅភូមិក្រាំងស្គា​ ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង របួសអ្នកជិះពីក្រោយ ២នាក់​ ប្រុស របួស(ធ្ងន់), ខូចម៉ូតូ ១គ្រឿង​ (ធ្ងន់)​ និងរថយន្ត ១គ្រឿង ខូចស្រាល។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន រីឯរថយន្តត្រូវបានឃាត់ទុកនិងបញ្ជូនទៅកាន់ការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោក​ខេត្តកំពង់ឆ្នាំងតាមនីតិវិធី។

ករណីទី២-នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០ នាទី នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិជំពារ ឃុំព្រៃគ្រី​ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបើកបរបញ្ច្រាស់ទិសគ្នា រវាងម៉ូតូ និងម៉ូតូ។ 

ប៉ូលិសនិយាយថា ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ​ កយ ហ៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិជំពារ ឃុំព្រៃគ្រី​ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​ ម៉ូតូម៉ាក​ Dream ១២៥ ស៊េរីឆ្នាំ០១៧ ពណ៌ខ្មៅ រងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងឈ្មោះ​ កុយ ណាង​ ភេទប្រុស អាយុ​ ២៨ឆ្នាំ ជនជាតិខ្មែរ​ រស់នៅភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ចំណែកភាគី ម៉ូតូម៉ាក​ Dream ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១១ របួសស្រាល បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យរបួសមនុស្ស ២នាក់ប្រុស (រងរបួសធ្ងន់ ១នាក់ ស្រាល ១នាក់)។ ខូចខាតម៉ូតូ ២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកជលគិរីដោះស្រាយពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab