adverise with khmeread 1

ថ្នាំ​សក់​មាន​ជាតិគីមី​បង្ក​មហារីក​ចំនួន ៥០០ ប្រភេទ​! សូម​ប្រើ​របស់​មួយ​នេះ​ជំនួស​វិញ​

    ​ស្ត្រី​គ្រប់រូប​ត្រូវតែ​ដឹង​ទាំងអស់គ្នា​ថា ថ្នាំ​សក់​មាន​ជាតិគីមី​បង្ក​មហារីក​ដល់​ទៅ ៥០០ ប្រភេទ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​អះអាងថា ទាំង​ថ្នាំលាបសក់​បណ្តោះអាសន្ន និង​ថ្នាំ​សក់​លាប​ឱ្យ​ខ្មៅ​ជា​អចិន្ត្រៃយ៍​ប្រើប្រាស់​សារធាតុ​ផ្សំ​ដែល​បង្ក​ហានិភ័យ​ដូចគ្នា​ទាំងអស់​។

​    ​សារធាតុ​គីមី​ដែល​រកឃើញ​ក្នុង​ថ្នាំ​សក់​ទាំងនេះ​អាចមាន​ប្រតិកម្ម​ជាមួយ​ផ្សែង​ពុល ដូចជា ផ្សែង​បារី ហើយ​បង្កើតបានជា​សមាសធាតុ​បង្ក​មហារីក​ដ៏​គ្រោះថ្នាក់​បំផុត​។ ឧស្សាហកម្ម​គ្រឿងសម្អាង​ទាំងអស់​តែង​ជំទាស់​នឹង​ការអះអាង​នេះ​ជានិច្ច​។

​    ​ជាងនេះទៅទៀត ជាតិគីមី​ទាំងនោះ​អាចមាន​ប្រតិកម្ម​ជាមួយ​ផ្សែង​យានយន្ត ឬ​ផ្សែង​បារី និង​នាំទៅរក​ការកកើត​ជាតិគីមី​ពុល​ជាច្រើន​ទៀត ហៅថា N-nitrosamines​។ ក្រុម​អ្នកជំនាញ​ចាត់ទុក​ជាតិគីមី​នេះ​កកើតឡើង​ដោយសារ​ប្រតិកម្ម​គីមី​ធម្មតា​មួយ​ប៉ុណ្ណោះ​។

​    ​ជំងឺមហារីក​ខួរក្បាល អូ​វ៉ុល សុដន់ និង​ប្លោកនោម រួមទាំង​ជំងឺមហារីក​ឈាម​សុទ្ធតែ​ជាប់ទាក់ទង​នឹង​ថ្នាំ​សក់​។ ជាងនេះទៅទៀត ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ទាំងនេះ​ជឿថា មនុស្ស​ច្រើនឡើង​បានកើត​អា​ឡែ​រ​ស៊ី​ជាមួយនឹង​ថ្នាំ​សក់ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួកគេ​។

​    ​សំណាងល្អ គេ​មាន​ល្បិច​មួយ​អាចជួយ​លោកអ្នក​ដើម្បី​ទទួលបាន​សក់ខ្មៅ​រលោង​ស្អាត​តាម​ចំណង់​ចំណូលចិត្ត​។ ល្បិច​នេះ​ក៏​រួមបញ្ចូល​ទាំង​កាហ្វេ​ផងដែរ​។ ល្បិច​នេះ​ថែមទាំង​ជួយ​ដល់​ការលូតលាស់​សក់​ផងដែរ​។

​    ​* តើ​គេ​ប្រើ​កាហ្វេ​ធ្វើជា​ថ្នាំ​សក់​យ៉ាងដូចម្តេច​?
​    ​ត្រូវ​រក​កាហ្វេ​សរីរាង្គ ឬ​កាហ្វេ​ធម្មជាតិ​សុទ្ធសាធ ព្រោះ​កាហ្វេ​ស្រាប់ៗ​ភាគច្រើន​ក៏ត្រូវ​បាន​ផ្សំ​ជាមួយ​ជាតិគីមី​ខ្លះ​ដែរ​។

​    ​លាយ​សាប៊ូកក់សក់​ទូទៅ​ក្នុង​បរិមាណ​ល្មម​នឹង​សក់​ក្បាល​ជាមួយនឹង​ម្សៅ​កាហ្វេ​ខ្មៅ ២ ស្លាបព្រា​បាយ​។ បន្ទាប់ពី​លាយ​ចូលគ្នា​រួចហើយ សូម​ចាក់​វា​ចូលក្នុង​កាហ្វេ​ត្រជាក់​ឆុង​រួច​មួយ​កែវ​។

​    ​បន្ទាប់មក យកមក​កក់​លើ​ក្បាល ហើយ​ទុកចោល ១ ម៉ោង​។ ហើយ​បន្ទាប់មកទៀត សូម​លាង​សម្អាត​សក់ ពេលនោះ​លោកអ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​ពណ៌​ខ្មៅក្រឹប​របស់​សក់​លោកអ្នក​ជាក់​ជាមិនខាន​។ មួយវិញទៀត សក់​របស់លោក​អ្នកនឹង​មិន​ខូច​នោះឡើយ​។

​    ​* ការ​កក់​កាហ្វេ​បន្ថែម​
​    ​បន្ទាប់ពី​លាង​សម្អាត​សក់​រួច សូម​ចាក់​កាហ្វេ​ខ្មៅ (​ត្រជាក់​) លើ​សក់​ក្បាល​ឱ្យ​សព្វ​ម្តងទៀត ហើយ​ទុកចោល ២០ នាទី​។ បន្ទាប់មក​លាង​សម្អាត​សក់​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម​។ បន្ទាប់មកទៀត​លាង​សម្អាត​សក់​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ ជាការ​ស្រេច​។

​    ​លោកអ្នក​អាចធ្វើ​តាម​វិធី​នេះ​នៅពេល​ក្រោយ ប្រសិនបើ​លោកអ្នក​យល់ថា​សក់​លោក​អ្នក​មើលទៅ​មិនសូវ​ខ្មៅ​រលោង​ស្អាត​៕  

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់