បើក Lexus GS300 លឿនពេកបុកបង្គោលស្តុបបាក់មួយដើមនៅស្តុបបូកគោ

ភ្នំពេញ​ ៖​ រថយន្ត​ទំនើប​បុកបង្គោល​ភ្លើងស្តុប​ចរាចរណ៍សម្រាប់ថ្មើរជើង​ នៅស្តុបបូកគោ​ កើតឡើងនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមហាវិថីព្រះមុនីវង្សកែងមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

ប៉ូលិសនិយាយថា រថយន្តបង្កម៉ាក Lexus GS300 ពណ៌សស្លាកលេខភ្នំពេញ 2AX- 8879 បើកបរដោយបុរសម្នាក់ (គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចខាងលើក៏បុកបង្គោលភ្លើងស្តុបបាក់១ដើម ហើយរថយន្តបានព្យាយាមបើកគេចទៅដល់ចំណុច មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​វិភព​ ផ្លូវលេខ៩៥​កែងផ្លូវលេខ៤២៨ ខាងលើក៏ត្រូវប៉ូលិសចរាចរណ៍ស្ទូចយកទៅរក្សាទុកដោះស្រាយពេលក្រោយ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab