បុរសម្នាក់បើកម៉ូតូខុសផ្លូវបុកដើមកាស្យា ធ្លាក់ចូលក្នុងទឹកបណ្តាលឱ្យស្លាប់

សៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងកើតឡើង នៅភូមិ ព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវអាជ្ញាធរអប្សរា ខាងកើតរង្វង់មូលព្រៃគុយ ប្រហែលជា២០០ម៉ែត្រ នា ថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង១៥នាទី បណ្តាលឱ្យស្លាប់។

ប៉ូលិសនិយាយថា ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី ឆ្នាំ២០០៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ឃ​២៨៩០កច១ បើកបរដោយឈ្មោះ​​​​ ស៊ីម ធី​ ភេទប្រុស អាយុ ២០ឆ្នាំ​ រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បលកបរមានទិសដៅ​​ពីលិចទៅកើតក្នុងអាការៈស្រវឹងស្រា ហើយបានខុសផ្លូវបុកដើមកាស្យា ធ្លាក់ចូលក្នុងទឹកបណ្តាលឱ្យស្លាប់នៅកន្លែងកើត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ហើយប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab