NemanjaMatic ចង់ឲ្យមានកិច្ចព្រមព្រៀងចាកចេញពីក្លឹប Man Utd

ខ្សែបម្រើ NemanjaMatic​របស់ក្លឹប Man utd​កំពុង​ត្រៀម​ខ្លួន​រកច្រក​ចេញ​នៅខែមករា​នេះ បន្ទាប់ពី​ក្លាយ​ជា​ចំនួន​លើសក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer។

        មានការ​អះអាងថា Matic កំពុង​ពិចារណា​ពីជម្រើស​របស់ខ្លួន បន្ទាប់ពី​បង្ហាញមុខ​បាន​ត្រឹម​៥លើក​សម្រាប់ក្លឹប​រហូត​មក​ដល់​រដូវកាលនេះ។

        Matic ក្លាយ​ជា​កីឡាករ​ជម្រើស​បន្ទាប់ពី​កីឡាករ Scott Mc Tominayនិង Fred នៅ​ក្លឹប Man Utd​ ដូច្នេះ​កីឡាករ​រូបនេះ​ នឹង​អាចចាកចេញ​ពី​ក្លឹប​នេះ ប្រសិនបើ​មាន​សំណើ​នៅ​ឆ្នាំ​ថ្មី​នេះ។

        អ្នក​ចាត់ការ Man Utd​បាន​ចាត់ទុក​អវត្តមាន​របស់​ Matic ថា ដោយសារបញ្ហារបួស​ ប៉ុន្តែ​តាម​ព័ត៌មានថា Matic មិនសប្បាយចិត្ត​នឹង​ពេលវេលា​ដែល​ខ្លួន​មាន​នៅរដូវកាលនេះ។

        អតីត​ខ្សែបម្រើ​ក្លឹប​ Chelsea រូបនេះ​កំពុង​តែ​ជំរុញឲ្យ​មាន​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប​នេះ បន្ទាប់ពី​មាន​ការ​ខកចិត្ត។ក្លឹប Dortmund  AC Milan  Inter Milan និង Juventus សុទ្ធតែចាប់អារម្មណ៍​នឹង​ Matic។

        Matic បាន​ផ្ទេរមក​ចូល​រួម​ជាមួយ​ក្លឹប Man Utd​ក្នុងតម្លៃ​៤០លានផោន​កាលពីឆ្នាំ​២០១៧​ ប៉ុន្តែ​នឹងអាចចាកចេញនៅ​ដំណាច់រដូវកាល​នេះ នៅពេល​ចប់កិច្ច​សន្យា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab