យន្តហោះដឹកមនុស្សជិត២០០នាក់ចតដល់ដីបានតែប៉ុន្មាននាទី ភ្លើងឆេះភ្លាមនៅអេហ្ស៊ីប

នេះជាពេលវេលាគួរឱ្យភ្ញាក់ផ្អើលដែលយន្តហោះដឹកអ្នកដំណើរមួយបានឆាបឆេះភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Sharm El Sheikh ក្នុងប្រទេសអេហ្ស៊ីប។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី ១៣ វិច្ឆិកា។

យន្ដហោះ Boeing 737-800 ដែលដំណើរការដោយក្រុមហ៊ុន SkyUp ពីប្រទេសអ៊ុយក្រែនបានចុះចតនៅឯរមណីយដ្ឋានមាត់សមុទ្រ Sharm El Sheikh ដោយគ្មានឧបទ្ទវហេតុ។

យន្ដហោះដឹកអ្នកដំណើរបានចតនៅបញ្ជរចតមួយ កន្លែងដែលរូបភាពវីដេអូសុវត្ថិភាពបានបង្ហាញភ្លើងឆាបឆេះនៅស្លាបឆ្វេងរបស់យន្តហោះ។

យោងតាមវេបសាយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលមានឈ្មោះថា Airlive.net បានឱ្យដឹងថា យន្តហោះនេះបានលេចធ្លាយសារធាតុរាវអ៊ីត្រូលីក ដែលស្រក់លើហ្វ្រាំងក្តៅរបស់យន្តហោះ ហើយក៏ឆាបឆេះ។

សេវាកម្មសង្គ្រោះបន្ទាន់បានពន្លត់អគ្គីភ័យទាន់ពេល ហើយអ្នកដំណើរនិងអាកាសយានិកសរុប ១៩៦ នាក់ត្រូវបានជម្លៀសចេញដោយគ្មានរបួស៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab