កំពុងចម្អិនអាហារ ធ្លាយទុយោធុងហ្គាសឆាបឆេះរបួសធ្ងន់ម្នាក់និងស្រាលម្នាក់នៅហាងចិន

ភ្នំពេញ ៖​ បុរសចិន២នាក់ម្នាក់បានរងរបួសធ្ងន់ ម្នាក់ទៀតរបួសស្រាល ដោយធ្លាយទុយោធុងហ្គាសឆាបឆេះ នៅវេលាម៉ោង​ ២ និង៥០នាទីសៀល ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្ថិតនៅផ្ទះលេខ​ អាយ៣​ ហាងរបស់ជនជាតិចិន យីហោ ចឺ ជាំង តាមបណ្ដោយផ្លូវបេតុង​ សង្កាត់វាលវង់​ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ ។ 

ប្រភពពីកន្លែងកើតហេតុ​បានឱ្យដឹងថា​ ដំបូងជនរងគ្រោះជនជាតិចិន២នាក់​ មិនទាន់ស្គាល់អត្ដសញ្ញាណ កំពុងចម្អិនម្ហូបនៅក្នុងផ្ទះបាយ​ ស្រាប់តែពេលនោះរបូតទុយោធុងហ្គាស បណ្តាលឱ្យឆាបជាមួយភ្លើងចង្ក្រាន​ ក៏ឆាបឆេះ មកលើបុរសជនជាតិចិន២នាក់ របួសរលាកពេញខ្លួន រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់​ និង ចំហាយហ្គាសផ្ទុះបុកឡើងលើ បណ្ដាលឱ្យបែកកញ្ចក់បង្អួចឡៅតឿ១ផ្ទាំង​ផងដែរ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានមកដល់ទីតាំង ដើម្បីជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៨បំពង់ និងយកជនរងគ្រោះទៅមន្ទីរពេទ្យជួយព្យាបាល ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab