រថយន្តRAV4បើកបុករថយន្តStarexចតស្ងៀមក្រឡាប់ផ្ងារកង់ខ្លួនឯងហើយសងគេបញ្ចប់រឿង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត RAV4 យ៉ាងលឿនបត់ឆ្វេងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករថយន្ត Starex ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្ត RAV4 ក្រឡាប់ផ្ងារមួយចំហៀង និង រងការខូចខាតរថយន្តទាំងពីរយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតវត្តកោះប្រមាណ៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្ត RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z.3152 បើកដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយវិថីព្រះត្រសក់ផ្អែម ទិសដៅពីត្បូងទៅជើង។ ខណៈមកដល់កន្លែងកើតហេតុខាងលើក៏បត់ឆ្វេងដៃទៅវិថីសុគន្ធមានបុណ្យ (ផ្លូវលេខ១៧៨)បួងចង្កូតមិនទាន់ក៏ឡើងលើចិញ្ចើមផ្លូវទៅបុករថយន្តម៉ាក Starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX.6593ដែលចតស្ងៀមពេញទំហឹងបណ្តាលឱ្យរថយន្ត RAV4 ក្រឡាប់ផ្ងារមួយចំហៀងរងការខូចខាតយ៉ាងដំណំ។ 

ចំណែករថយន្ត Starex រងការខូចខាតកំពិតមួយចំហៀងខាងឆ្វែងយ៉ាងធ្ងន់ធ្ងរ  ក្នុងហេតុការណ៍នេះគេឃើញអ្នកបើករថយន្តបង្កបានឡើងបើកទ្វារខាងលើចេញមកក្រៅពុំមានរងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ឱ្យភាគីទាំង២សម្របសម្រួលគ្នាដោយខាងរថយន្ត RAV4 ព្រមសងសំណងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab