Range Rover បើកបុក Highlander បើករត់ទៅបុកកង់បីរបួសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿងយ៉ាងលឿនទៅបុករថយន្ត Highlanderពីក្រោយពេញទំហឹងហើយព្យាយាម  បើករត់ទៅបុកកង់បីដែលចតស្ងៀមបណ្តាលឱ្យ កំពិតកង់បីនិងរងរបួសម្ចាស់កង់បីឥណ្ឌាបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រង់ចំណុចមុខផ្សារទំនើបអុីអន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តRange Rover ពណ៌ស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ2AS.3339បើកដោយបុរសម្នាក់ស្រវឹងស្រាតាមបណ្តោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងយ៉ាងលឿនទៅបុករថយន្តម៉ាកHighlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2P.0936ពីក្រោយពេញទំហឹងដែលបើកស្របទិសគ្នារងការខូចខាតកំពិត ខាងក្រោយយ៉ាងដំណំ ។

បន្ទាប់មករថយន្ត Range Rover បានព្យាយាមបើករត់យ៉ាងលឿនតាមបណ្តោយផ្លូវសុធារស ទៅទិសខាងត្បូងបានប្រមាណ២០០ម៉ែត្រដោយស្រវឹងផង ភ័យផងក៏រេចង្កូតមកខាងស្តាំដៃទៅបុកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ (ត) 1GR.7796ដែលចតស្ងៀម ហើយម្ចាស់អង្គុយចាំភ្ញៀវពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូកង់បីរងរបួសបែកមុខបែកមាត់ ហើយក៏មានម៉ូតូកង់បីឥណ្ឌាគ្នាគាត់ដឹកទៅមន្ទីរពេទ្យ។ 

ពេលនោះរថយន្ត Range Roverបង្កនៅតែព្យាយាមបើករត់បន្តទៅទៀតបានប្រហែល៣០ម៉ែត្របែកកង់បែកយ៉ាន់ទៅមុខលែងរួចទើបប្រជាពលរដ្ឋចាប់តៃកុងប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាល ទន្លេបាសាក់យកទៅសួរនាំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែងយករថយន្តទាំង២ គ្រឿងនិងកង់បីឥណ្ឌាព្រមទាំងអ្នកបើករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab