រឿង Avengers: Endgame មានវគ្គមួយត្រូវបានគេកាត់ចោល ដោយសារតែខ្លាចអ្នកទស្សនាយំរហេមរហាម

ក្នុងខ្សែភាពយន្តនីមួយៗ មានវគ្គជាច្រើនត្រូវគេកាត់ចោល ដោយសារតែមូលហេតុផ្សេងៗគ្នា តែវគ្គមួយនៃរឿង Avengers: Endgame បង្កឱ្យមានការជជែកវែកញែកពីអ្នកគាំទ្រ។

វគ្គមួយត្រូវបានគេកាត់ចោល គឺរវាង Tony Stark និងកូនស្រីតូចរបស់គាត់ក្លាយជាមនុស្សពេញវ័យ ដែលមានរយៈពេល ២ នាទី បង្ហាញពីវាសនាសោកនាដកម្មចុងក្រោយរបស់ Tony ។

ដោយសារតែវគ្គនោះខ្លោចផ្សារ និងឈឺចាប់ពេក ដែលសម្ដែងដោយនាង Katherine Langford បងប្អូន Russo សម្រេចដកវគ្គនោះចោល ខ្លាចរឿងភាគចុងក្រោយនេះធ្វើឱ្យអ្នកមើលកើតទុក្ខខ្លាំង។

វគ្គនេះដែរ បានកើតឡើងក្នុងពិភពមួយផ្សេងទៀត ដែលបង្កើតឡើងដោយ Tony បន្ទាប់ពីគាត់ផ្ទាត់ម្រាមដៃជាមួយនឹងស្រោមដៃ Iron Gauntlet។ ហើយវា គឺជាកន្លែងដែល Tony ជួបអនាគតកាលនៃកូនស្រីរបស់គាត់ Morgan (សម្ដែងដោយ Langford) ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16