មនុស្សមួយចំនួនចូលចិត្តច្នៃប្រឌិតរបស់ផ្សេងៗ ទោះបីមិនចាំបាច់ក៏ដោយ។ ប្រសិនបើលោកអ្នកជាមនុស្សម្នាក់ក្នុងចំណោមនោះ អ៊ីចឹងលោកអ្នកច្បាស់ជាចង់អានអត្ថបទនេះ។
ទោះបីជាការបង្កើតស្លាបព្រាបាយចេញពីដបទឹកក្រូចមានភាពងាយស្រួលនិងមិនចាំបាច់ទាមទារការពន្យល់អ្វីក្បោះក្បាយ តែវាមានលក្ខណៈសប្បាយៗកែអផ្សុកផងដែរ។ ក្នុងករណីលោកអ្នកបាត់ស្លាបព្រាបាយពេលព្រឹក ប៉ុន្តែមានដបកូកានិងកន្ត្រៃនៅតុការិយាល័យ លោកអ្នករឹតតែសប្បាយរីករាយនឹងវិធីងាយៗក្នុងការបង្កើតស្លាបព្រាមួយនេះ។
ដើម្បីកាត់ស្លាបព្រាចេញពីដបទឹកក្រូចប្លាស្ទិក ដែលមើលទៅសមជារាងស្លាបព្រាពិតៗ លោកអ្នកគួរកាត់ចេញពីបាតដប ដែលមានរាងប៉ោង។ ប៉ុន្តែមុននឹងកាត់ សូមយកប៊ិកហ្វឺតគូរជារាងស្លាបព្រាលើនោះជាមុនសិន ដើម្បីកាត់តម្រឹមតាមស្នាមគូសនោះ។ បន្ទាប់កាត់ចេញជាស្លាបព្រាហើយនោះ សូមយកដែកកេះមករោលដើម្បីបំបាត់កន្លែងស្រួចៗនៅគែមស្លាបព្រា។ តោះសូមមើលវីដេអូអំពីរបៀបកាត់ស្លាបព្រាទាំងអស់គ្នា៕
