សត្វ​ផ្សោត​ទន្លេ​មេគង្គ​​មួយ​ទៀត​ហើយបានស្លាប់​ក្នុង​ខេត្ត​ក្រចេះ

សត្វ​ផ្សោត​ញី​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​​ស្លាប់​នៅ​អន្លង់​ព្រះ​សង្ឃ​ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិច័យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​របស់​យើង​ បាន​ពិនិត្យ​ឃើញ​ថា​ សត្វ​ផ្សោត​ដែល​ស្លាប់​នោះ​ មាន​ទម្ងន់ ១១០ គីឡូ​ក្រាម និង​មាន​ប្រវែង​ ២២៧ សង់ទី​ម៉ែត​​ ហើយ​មូល​ហេតុ​នៃ​ការ​ស្លាប់​គឺ​បណ្តាល​មក​ពី​កន្លុយ​របស់​វា​បាន​ជាប់​មងនេសាទ​​។

សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ នៅ​តែ​ទទួល​រង​ការ​គម្រាម​កំហែង​ដោយ​ការ​នេសាទ​ខុស​ច្បាប់​ ហើយ​មង​នេសាទ​ខុស​ច្បាប់​ក្នុង​តំបន់​ការ​ពារ​សត្វ​ផ្សោត​នៅ​តែ​ជា​កត្តា​ចម្បង​មួយ​នៃ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ទន្លេ​មេគង្គ​។

ដូច្នេះ ដើម្បី​ការ​ពារ​ថែ​រក្សា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​​ សូមចូល​រួម​​បញ្ឈប់​រាល់​ការ​នេ​សាទ​ខុស​ច្បាប់ទាំង​ឡាយ ជា​ពិសេស​ការ​នេ​សាទ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​៕ ប្រភព៖ ហ្វេសប៊ុក ឈ្មោះ Prak Vanda

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab