អាជីពក្លាយជាអ្នកមានគរដូចភ្នំគាត់បែរជាជ្រើសរើសយកអាជីពគ្រូបង្រៀនប្រាក់ខែទាប ដើរទៅបង្រៀនសិស្សមួយថ្ងៃៗ៨គីឡូម៉ែត្រ នៅចុងឆ្នាំសិក្សាទទួលបានកាដូមិននឹកស្មានដល់ពីកូនសិស្ស

វាមិនមែនជារឿងអាថ៍កំបាំងអ្វីនោះទេ ប្រសិនបើអ្នកស្វែងរកអាជីពមួយដែលនឹងធ្វើឱ្យអ្នកក្លាយទៅជាអ្នកមាន ប៉ុន្តែការចាប់យកអាជីពក្នុងវិស័យអប់រំមិនអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានបានទេ។ ប៉ុន្តែជាដំណឹងល្អមួយគឺគ្រូបង្រៀនជាច្រើនបានចាប់យកអាជីពមួយនេះ ដែលកើតចេញពីចំណង់ចំណូលចិត្តរបស់ពួកគាត់។

នេះគឺជាករណីជាក់ស្តែងមួយជាមួយនឹងគ្រូបង្រៀនវិទ្យាសាស្រ្តមួយរូបឈ្មោះ Cesar Punzalan ដែលកំពុងបង្ហាត់បង្រៀនសិស្សនៅឯសាលា Immaculate Heart of Mary School ក្នុងប្រទេសហ្វីលីពីន។ គ្រូបង្រៀនជើងចាស់រូបនេះបានធ្វើដំណើរថ្មើរជើងចម្ងាយជាងប្រាំបីគីឡូជារៀងរាល់ថ្ងៃដើម្បីបង្រៀនសិស្ស។ សិស្សរបស់គាត់បានសម្រេចចិត្តថាគាត់ស័ក្តិសមនឹងទទួលបានការដឹងគុណពីពួកគេ និងបានផ្តល់កាដូដល់គាត់ ដែលជាអំណោយធ្វើឱ្យលោក Cesar មិនអាចទប់ទឹកភ្នែកបាន។

គ្រូបង្រៀនវ័យ ៥០ឆ្នាំរូបនេះ បានដើរអស់រយៈពេល ២ម៉ោងក្នុងមួយថ្ងៃ ពោលគឺសំដៅទៅសាលារៀន ជាមួយនឹងស្បែកជើងកញ្ចាស់ធ្លុះធ្លាយរបស់គាត់។ ជាមួយនឹងប្រាក់ខែទាប ហើយប្រាក់របស់គាត់ទាំងអស់ត្រូវប្រើប្រាស់ទៅលើកូនរបស់គាត់ដែលមានជំងឺប្រចាំកាយ គាត់ពិតជាមិនអាចមានលទ្ធភាពទិញស្បែកជើងថ្មីសម្រាប់ខ្លួនគាត់បានទេ។

ពេលដែលសិស្សរបស់លោក Cesar បានដឹងពីការលះបង់របស់គាត់ ពួកគេពិតជាចង់ជួយគាត់យ៉ាងខ្លាំង។ ដូច្នេះក្នុងការចូលរួមថ្លែងអំណរគុណ និងអំណោយបញ្ចប់ការសិក្សាសិស្សថ្នាក់ទី ១២របស់គាត់ ពួកគេបានប្រមូលប្រាក់គ្នាដើម្បីទិញកាដូដ៏គួឱ្យភ្ញាក់ផ្អើលជាមួយនឹងស្បែកជើងថ្មីមួយសម្រាប់ដល់គាត់។

សិស្សស្រីម្នាក់ឈ្មោះ  Mary Ann Claire Garcia បានផ្តិតទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះនៅលើទូរស័ព្ទដៃរបស់នាង ដែលម្តាយរបស់នាង លោកស្រី Michelle Legaspi បានបង្ហោះវាទៅលើបណ្តាញសង្គម Facebook។ ចាប់តាំងពីពេលនោះមក វីដេអូនេះមានភាពល្បីល្បាញយ៉ាងសម្បើមដោយមានអ្នកទស្សនាជាង ១,២ លានដងនិងចែករំលែក ២៨.០០០ដង៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab