សមត្ថកិច្ចចម្រុះឃាត់ចិន២នាក់ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា

ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចចម្រុះបាន បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ដោយបានឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន២នាក់ និងបានជួយសង្រ្គោះជនរងគ្រោះជនជាតិចិន៤នាក់នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

មន្ត្រីអាវុធហត្ថនិយាយថា លោក ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានលទ្ឋផលធ្វើការឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន២នាក់ ភេទប្រុស និងបានជួយសង្រ្គោះជនរងគ្រោះជនជាតិចិន៤នាក់ ភេទប្រុស។ 

ក្នុងនោះផងដែរកម្លាំងបានដកយកវត្ថុតាងមានម៉ាស់បិតមុខ ចំនួន០២, ខ្នោះដៃ ចំនួន០៤, លិខិតឆ្លងដែន ចំនួន០១, អត្តសញ្ញាណប័ណ្ណចិន ចំនួន០១, កាតធនាគារ ចំនួន០២, ប័ណ្ណកាស៊ីណូ ចំនួន១០ និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថបាននិងកំពុងបន្តនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab