adverise with khmeread Linux

អ្នកបង្កើត Linux លួច​បង្ហើប​ប្រាប់ថា​ធ្លាប់​បដិសេធ​ការងារ​ពី Steve Jobs

​    ​ក្នុង​ឆ្នាំ​២០០០ ស្ថាបនិក​ក្រុមហ៊ុន Apple លោក Steve Jobs បាន​អញ្ជើញលោក Linus Torvalds ទៅ​ជំរំ Cupertino របស់ Apple និង​បានផ្ដល់​តំណែង​ការងារ​មួយ​ដល់​គាត់​នៅ​ក្រុមហ៊ុន Apple​។ ជាការ​ពិត លោក Torvalds បាន​ច្រានចោល​ការងារ​នេះ និង​បាន​បដិសេធ​មិន​ទៅធ្វើ​ការ​នៅ​កន្លែង​ណា​ដែល​មិនមែនជា Linux នោះឡើយ​។

​    ​អ្នកបង្កើត Linux លោក Linus Torvalds មានជីវិត​ពីរ​ផ្ទុយគ្នា​ស្រឡះ​។ នៅ​កន្លែងធ្វើការ គាត់​ជា​អ្នក​រាប់​រង​ប្រព័ន្ធ​ប្រតិបត្តិការ Linux  ដែលជា​ផ្នែក​មួយ​នៃ​គម្រោង Open Source ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​ដែលមាន​ឥទ្ធិពល​លើ​អ៊ី​ន​ធឺ​ណេ​ត ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ​។ ជា​ញឹកញយ គាត់​បាន​បញ្ចេញ​ភាព​ឆេវឆាវ និង​ស្អប់​មនុ​ស្សណា​ដែល​សរសេរ​កូដ​មិនល្អ​។​

​    ​ដោយឡែក​ពេល​នៅផ្ទះ គាត់​ជាម​នុស្ស​សាមញ្ញ​ដាក់ខ្លួន​បំផុត និង​មិនចេះ​ឆេវឆាវ​នោះឡើយ​ពេល​រស់នៅ​ជាមួយ​ប្រពន្ធ និង​កូន​បីនាក់​របស់គាត់ រួមជាមួយ​នឹង​សុនខ ឆ្មា ពស់ ត្រីមាស កូន​ទន្សាយ និង​កន្ដុរ​ផងដែរ​។​

​    ​យើង​បាន​អាន​ដឹង​រឿង​ច្រើនណាស់​អំពី​លោក Torvalds ប៉ុន្ដែ​រឿង​មួយ​នៅទីនេះ​អ្នក​ប្រហែល​មិន​បានដឹង​នោះទេ​។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយនឹង​វេ​ប​សាយ Wired លោក Linus Torvalds បាន​និយាយថា​អំឡុង​ឆ្នាំ​២០០០​លោក Steve Jobs បាន​អញ្ជើញ​គាត់​ទៅ​អគារ Cupertino របស់ Apple និង​បាន​ព្យាយាម​ជួល​គាត់​ឡើងវិញ​គាត់​មក​សរសេរ​កូដ Unix ឱ្យ Apple​។​

​    ​លោក Linus បាន​ស្អប់​ប្រព័ន្ធ iOS របស់ Apple រួចទៅហើយ​។ ម្យ៉ាងទៀត​រឿង​លោក Steve Jobs ចង់​ឲ្យ​លោក Linus បោះបង់​ការងារ​នៅ Linux និង​មក​ធ្វើជា​បុគ្គលិក​នៅ Apple គឺ​មិនអាច​ទៅរួច​នោះឡើយ​សម្រាប់​លោក Linus៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់