ខឹងប្រពន្ធហាមមិនឱ្យផឹកស្រា បុរសជាប្តីចងកសម្លាប់ខ្លួន

ពោធិ៍សាត់ ៖​ បុរសម្នាក់ទំនងតូចចិត្តនឹងប្រពន្ធរបស់ខ្លួនហាមមិនឱ្យប្តីផឹកស្រា គិតខ្លីលួចចងកសម្លាប់ខ្លួន នឹងខ្សែអង្រឹង ដោយបន្សល់ទុកកូនប្រុសស្រី៣នាក់ក្លាយជាកូនកំព្រានៅជាមួយម្តាយ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប៉ូលិសនិយាយថា បុរសគិតខ្លី ឈ្មោះសុខ សាយ អាយុ៥៩ឆ្នាំ មុខរបរជាងសំណង់ និងមានប្រពន្ធឈ្មោះឈឹម ថារី អាយុ៥៤ឆ្នាំ ស្រុកកំណើតនៅភូមិដើមភូមិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ស្ត្រី ឈឹម ថារី ត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ក្រុមគ្រួសារបងស្រីមានស្រុកកំណើតនៅភូមិដើមភូមិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរជាងសំណង់។ ពួកគាត់និងក្រុមគ្រួសារខ្វះការងារធ្វើមួយរយៈនៅទីនោះក៏នាំគ្នាមកស្នាក់នៅក្នុងមូលដ្ឋានភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ប្រកបមុខរបរជាងសំណង់ដដែល ។

លុះដល់ថ្ងៃកើតហេតុជនរងគ្រោះជាប្តីឈ្មោះសុខ សាយ ក្រោយពីបញ្ចប់ការងារសំណង់ គាត់បានផឹកស៊ីជាមួយមិត្តភក្តិ គាត់ជាប្រពន្ធក៏ណែនាំមិនប្តីផឹក ព្រោះគាត់ធ្វើការធ្ងន់ខ្លាចឈឺប្រកបការងារមិនបាន។ ប្តីឮប្រពន្ធបន្ទោសខ្លួននៅមុខមិត្តភក្តិកំពុងផឹកស៊ីជាមួយគ្នាក៏ចូលក្នុងបន្ទប់ផ្ទះជួលបិទទ្វារចាក់គន្លឹះក្នុងជិត ។

ខណៈនោះប្រពន្ធនិងកូន៣នាក់បានហៅប្តីពីខាងក្រៅ តែបុរសជាប្តីមិនព្រមបើកទ្វារ គាត់ជាប្រពន្ធ និងកូនប្រុសស្រីរបស់គាត់ ក៏ហៅអ្នកស្រុកជួយគាស់ទ្វារបន្ទប់លុះគាស់រួចនាំគ្នាចូលទៅមើលប្រទះឃើញបុរសជាប្តីស្លាប់បាត់បង់ជីវិតតែម្តង ហើយក៏ផ្តល់ព័ត៌មានជូនអាជ្ញាធរចុះមកដល់កន្លែងកើតហេតុតែម្តង ។

លោកសុខ មេសា អធិការរងប៉ូលិសក្រុងពោធិ៍សាត់បានបញ្ជាក់ថា ក្រោយពេលចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសហការជាមួយក្រុមគ្រូពេទ្យពិនិត្យលើករណីធ្វើអត្តឃាតរបស់ជនរងគ្រោះឈ្មោះសុខ សាយ នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនព្រោះខឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួចមែន ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab