តោះមកមើលខែលការពារអាកាសអ៊ីស្រាអែល ចង់បាញ់ BM-21 ស្រោចលើយ៉ាងណាក៏នៅតែអាចបាញ់ស្ទាក់ទាន់ដែរ

Iron Dome គឺជាប្រព័ន្ធការពារអាកាសចល័តគ្រប់អាកាសធាតុ ដែលបង្កើតឡើងដោយក្រុមហ៊ុន Rafael Advanced Defense Systems និងក្រុមហ៊ុន Israel Aerospace Industries។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់និងកម្ទេចរ៉ុក្កែតរយៈចម្ងាយខ្លី និងគ្រាប់កាំភ្លើងធំបាញ់ពីចម្ងាយ ៤ គីឡូម៉ែត្រ ដល់ចម្ងាយ ៧០ គីឡូម៉ែត្រ ហើយបង្វែរគន្លងរបស់គ្រាប់ទាំងនោះដែលបែរទៅរកតំបន់សម្បូរប្រជាជនអ៊ីស្រាអែលរស់នៅ។ អ៊ីស្រាអែលសង្ឃឹមថានឹងបង្កើនរយៈចម្ងាយនៃការស្ទាក់ចាប់កាន់តែឆ្ងាយសម្រាប់ខែលការពាររ៉ុក្កែត Iron Dome ចាប់ពីចម្ងាយអតិបរិមាបច្ចុប្បន្ន ៧០ គីឡូម៉ែត្រ ដល់ ២៥០ គីឡូម៉ែត្រ និងធ្វើឱ្យវាកាន់តែមានភាពសម្បូរបែប ដូច្នេះវានឹងអាចស្ទាក់ចាប់រ៉ុក្កែតចេញពីទិសដៅពីរក្នុងពេលដំណាលគ្នា។

Iron Dome ត្រូវបានប្រកាសដាក់ឱ្យប្រើនិងដាក់ពង្រាយដំបូងនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១១ នៅជិតតំបន់ Beersheba ។ នៅថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១១ ប្រព័ន្ធនេះបានស្ទាក់ចាប់បានជោគជ័យនូវគ្រាប់ BM-21 ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាជាលើកដំបូង។ នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០១២ កាសែត The Jerusalem Post បានរាយការណ៍ថាប្រព័ន្ធនេះបានស្ទាក់ចាប់គ្រាប់គ្រាប់រ៉ុក្កែត ៩០% ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាដែលនឹងទៅដល់តំបន់ដែលមានប្រជាជនរស់នៅច្រើន។ នៅខែវិច្ឆិកាឆ្នាំ ២០១២ សេចក្តីថ្លែងការណ៍ផ្លូវការបានបង្ហាញថា ប្រព័ន្ធនេះបានស្ទាក់ចាប់រ៉ុក្កែតជាង ៤០០ គ្រាប់។ នៅចុងខែតុលាឆ្នាំ ២០១៤ ប្រព័ន្ធ Iron Dome បានស្ទាក់ចាប់រ៉ុក្កែតជាង ១២០០ គ្រាប់។

ក្រៅពីការដាក់ពង្រាយនៅលើដី Iron Dome នាពេលអនាគតនឹងត្រូវបានដាក់ពង្រាយនៅតាមសមុទ្រ ដែលពួកវានឹងការពារកន្លែងរុករកឧស្ម័ននៅឆ្នេរសមុទ្រដោយភ្ជាប់ជាមួយប្រព័ន្ធមីស៊ីល Barack 8 របស់អ៊ីស្រាអែល។

Iron Dome គឺជាផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលពហុចម្ងាយនាពេលអនាគត ដែលប្រទេសអ៊ីស្រាអែលកំពុងអភិវឌ្ឍ រួមមាន Arrow 2, Arrow 3, Iron Beam, Barak 8 និង​ David's Sling។ 

កាលពីប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ ប្រព័ន្ធ Iron Dome បានស្ទាក់ចាប់គ្រាប់រ៉ុក្កែតជាង​ ៣៦០ គ្រាប់ដោយជោគជ័យ ដែលបាញ់ស្រោចលើអ៊ីស្រាអែលពីតំបន់ហ្គាហ្សា៕ 

* BM-21

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab