បុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមត្នោត,មួយសប្តាហ៍ទើបប្រទះឃើញសព

ពោធិ៍សាត់ ៖​ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងកសម្លាប់ខ្លួន នៅលើដើមត្នោត ស្ថិតខាងលិចវត្តបត់រំដួល ចម្ងាយប្រហែលជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ។

ប៉ូលិសនិយាយថា បុរសរងគ្រោះ ឈ្មោះ ថៃ ទីនី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិ ក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមការរៀបរាប់របស់ប្រជាពលរដ្ឋឈ្មោះ ឆៃ ភក្តី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានប្រាប់ប៉ូលិសថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មានអ្នកស៊ីឈ្នួលច្រូតស្រូវមួយក្រុម មានគ្នា០៣នាក់ និងម៉ាស៊ីនច្រូតមួយគ្រឿង ដែលមានម្ចាស់ឈ្មោះ ណោក ភាន អាយុ៤១ឆ្នាំ បានមកសុំស្នាក់នៅផ្ទះរបស់ខ្លួន ក្នុងគោលបំណងរកស៊ីច្រូតស្រូវនៅទីនោះ ។

លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិមានបុណ្យកឋិនទានមួយ របស់ប្រជាពលរដ្ឋដង្ហែមកកាន់វត្តបត់រំដួល ហើយនៅវេលាម៉ោង០៩យប់ ឈ្មោះ ឆៃ ភក្តី និងក្រុមកម្មករច្រូតស្រូវ គ្នា០៤នាក់មកលេងបុណ្យកឋិន ដោយមានទី១-ឈ្មោះ ឆៃ ភក្តី ជាម្ចាស់ផ្ទះ, ទី២-ឈ្មោះ វង្ស វាសនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំផ្ទះរុង, ទី៣-ឈ្មោះ សម្រស់ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី៤-ឈ្មោះ ថៃ ទីនី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងភូមិ ក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាជនរងគ្រោះ បានបាត់ខ្លួន ទាំងយប់ ពួកគាត់បាននាំគ្នាដើររក មិនឃើញ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសរដ្ឋបាលផ្ទះរុង ។

លោកវរសេនីយ៍ត្រី ហែម មុនី អធិការ ប៉ូលិសស្រុកតាលោសែនជ័យ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះឈ្មោះ ឆៃ ភក្តី និងឈ្មោះ ណោក ភាន ជាម្ចាស់ម៉ាស៊ីនច្រូតស្រូវ ស្តីពីការបាត់ខ្លួនបុរសរងគ្រោះឈ្មោះថៃ ទីនី។ រហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ខេង ឃៀង អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិ.ឃុំកើតហេតុ ខាងលេីថាបានប្រទះឃើញ សាកសពមនុស្សប្រុសម្នាក់ នៅចំណុចខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ។ 

លោក ហែម មុនី បានបន្តថា ក្រោយពីសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារ ជនរងគ្រោះ ចុះដល់កន្លែងកើតហេតុ បានពិនិត្យនិងសន្និដ្ឋានថា ការស្លាប់របស់ឈ្មោះ ថៃ ទីនី ដោយករណីចងកសម្លាប់ខ្លួន ហេីយក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab