មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល ដោយសារផ្ទះធុងហ្គាសក្នុងរោងស្តុកហ្គាស

កណ្តាល ៖ មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល ដោយសារផ្ទះធុងហ្គាសក្នុងរោងស្តុកហ្គាសមួយកន្លែង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ស្ថិតក្នុងភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះទី១-ឈ្មោះ សុិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំ របួសធ្ងន់, ទី២-ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំ របួសស្រាល, ទី៣-ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ៣ឆ្នាំ (រងរបួសស្រាល) និងទី៤-ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំ ។

 ចំណែកសម្ភារៈខូចខាតមាន រោងស្តុកនិងបញ្ចូលហ្គាសទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រធ្វើអំពីដែក ប្រក់ស័ង្កសី ដំបូលនិងជញ្ជាំងស័ង្កសី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន៣ធុងតូច ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាស ស្រាប់តែឆាបអណ្តាតភ្លើងចេញពីចង្ក្រានដាំទឹក បណ្តាលឆេះនិងផ្ទុះធុងហ្គាសឆាបឆេះរោងស្តុបហ្គាស ធ្វើឱ្យមនុស្ស២នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាលតែម្តង ។ពាក់ព័ន្ធករណីនេះ អាជ្ញាធរមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ ដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បានដោយខ្លួនឯង ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab