លោកមេភូមិម្នាក់គិតខ្លីចងកសម្លាប់ខ្លួនដោយសារមានជំងឺច្រើនមុខ

កំពង់ឆ្នាំង៖ លោកមេភូមិម្នាក់គិតខ្លីបានចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១២ថ្ងៃត្រង់នៅចំណុច ភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា បុរសគិតខ្លីឈ្មោះ ជា ស៊ត អាយុ៧២ឆ្នាំ ជាជនជាតិខ្មែរ ឋានៈមេភូមិ ត្រពាំងសំរោង ឃុំលង្វែក បានយកខ្សែគោមកចងក ភ្ជាប់ទៅនឹងដើមស្វាយខាងក្រោយផ្ទះ។

មូលហេតុដោយសារជនរងគ្រោះតូចចិត្តនឹងខ្លួនមានជម្ងឺប្រចាំកាយមើលមិនជា(មានជម្ងឺច្រើនមុខ)។លុះដល់ម៉ោងកើតហេតុខាងលើក៏ប្រទះឃើញជនរងចងកសម្លាប់ខ្លួននៅនឹងដើមស្វាយតែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab