ឃាត់ចោរលួចម៉ូតូម្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី២ឃាត់ខ្លួន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល នៅចំណុចមុខផ្ទះលេខ៦២៤ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ ជិន ធីតា ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦២៤ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី២។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿងម៉ាកហុងដាមូ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-7842 ជារបស់ជនរងគ្រោះឈ្មោះ ជិន ធីតា។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល ជនរងគ្រោះឈ្មោះ ជិន ធីតា បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាមូ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ 7842 យមកចតទុកនៅចំណុចមុខផ្ទះលេខ៦២៤ ផ្លូវលំ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ  មានជ័យ រួចចូលទៅហូបបាយក្នុងផ្ទះ ដោយពុំបានចាក់សោកម៉ូតូ។ ពេលនោះជនសង្ស័យឈ្មោះ ចាន់ ពៅ បានដើរមកធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាមូ របស់ជនរងគ្រោះឈ្មោះ ជិន ធីតា គេចខ្លួនបាត់។ 

លុះមកដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ ពៅ នៅចំណុចផ្លូវលំ ភូមិ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី២ រួចបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab