ប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះចោរលួចម៉ូតូម្នាក់ ខណៈម្ចាស់កំពុងបង់សំណាញ់នៅក្នុងស្ទឹង

ភ្នំពេញ ៖ ជមសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោវ៉ៃខ្នោះ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ខណៈម្ចាស់កំពុងបង់សំណាញ់នៅក្នុងស្ទឹង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២ និង១៥នាទីរសៀលត្រង់ចំណុចទំនប់តាមមាត់ស្ទឹង ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ គ្រី សុខ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ចំណែកជនសង្ស័យឈ្មោះ ឆែម ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឆ្មាពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿង (ម៉ូតូចាស់) និងទូរស័ព្ទចំនួន០១ គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ជនរងគ្រោះឈ្មោះ គ្រី សុខ ភេទប្រុស អាយុ៦៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AP-1533 (ម៉ូតូចាស់) ចេញពីផ្ទះស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅបង់សំណាញ់នៅក្នុងស្ទឹង ដែលមានចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិស្រីស្នំដូចគ្នា។ 

ណេលនោះជនរងគ្រោះបានទុកម៉ូតូម៉ាកខាងលើ នៅលើទំនប់តាមមាត់ស្ទឹង ដោយពុំបានដកកូនសោចេញពីម៉ូតូទេ។ រួចក៏ចុះទៅបង់សំណាញ់ក្នុងស្ទឹង រហូតដល់វេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រឡេកមើលម៉ូតូដែល ទុកនៅលើទំនប់តាមមាត់ស្ទឹង ស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះក៏បានឡើងពីក្នុងស្ទឹងមកលើ បានឃើញជនសង្ស័យឈ្មោះ ឆែម ឆៃ ភេទប្រុស អាយុ៣០ឆ្នាំ កំពុងបណ្តើរម៉ូតូម៉ាកខាងលើ ទៅរកផ្លូវជាតិលេខ២ពីត្បូងទៅជើង ដែលមានចម្ងាយពីកន្លែងទុកប្រហែល២០ម៉ែត្រ។ 

ជនរងគ្រោះក៏បាន ទូរស័ព្ទរាយការណ៍ប្រាប់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹសឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ខាងលើ រួមនិងវត្ថុតាង ១-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ផ្លាក លេខ ភ្នំពេញ1AP-1533 (របស់ជនរងគ្រោះ) និង២-ទូរស័ព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន០១ (ខូចគ្មានលេខ) យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវីធីច្បាប់។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab