បុរសម្នាក់ស្រវឹងបើកម៉ូតូយ៉ាងលឿនទៅបុករថយន្តពីក្រោយរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់វ័យប្រហែល២៥ឆ្នាំបើកម៉ូតូមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងពីក្រោយពេញទំហឹង បណ្ដាលឱ្យរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កើតឡើងនៅតាមផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាវេលាម៉ោង៩ និង១០យប់ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩។ 

បើតាមសម្តីបងប្រុសម្នាក់ដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគាត់បានឃើញបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L.4067 ធ្វើដំណើរចេញពីផ្លូវលំមួយកន្លែង បម្រុងនឹងឡើងទៅផ្លូវ២០០៤ក្នុងល្បឿនលឿន។

ស្រាប់តែដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខ បើកដោយបុរសម្នាក់ និង ព្រូម្នាក់មិនស្គាល់អត្តសញ្ញាណពេញទំហឹងបណ្ដាលម៉ូតូកៀបជាប់ក្រោមរថយន្ត។ ចំណែកឯភាគីខាងម៉ូតូរងរបួសធ្ងន់ទៅបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់ រួចធ្វើការវាស់វែងយករថយន្ត និង ម៉ូតូទៅទុកនៅអធិការដ្ឋានន៉ូលិសខណ្ឌសែនសុខ រង់ចាំការដោះស្រាយតាមក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab