បញ្ជូនចោរឆក់ម្នាក់ទៀតញាត់គុក ជួបជាមួយបក្ខពួក៤នាក់ទៀតដែលកំពុងដេកគុក

សៀមរាប៖ កម្លាំងប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០១ រំលងអធ្រាត្រ ពាក់ព័ន្ធនឹងករណីអំពើឆក់កាបូបភ្ញៀវ​ នៅក្នុងខេត្តសៀមរាប ដែលជាមុខសញ្ញាសេសសល់ក្នុងករណីកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុក ហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអញ្ជាញ សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០១ រំលងអធ្រាត្រ។

តាមការសាកសួរចម្លើយរបស់សមត្ថកិច្ចជនសង្ស័យឈ្មោះ សុក ហួរ ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពឆក់កាបូបភ្ញៀវនៅក្នុងខេត្តសៀមរាប បានចំនួន១០លើកជាមួយបក្ខពួក៤នាក់ រួមមាន ១. ឈ្មោះ ឌី លីហ័រភេទប្រុស, ២.ឈ្មោះ តាន់ ប៊ុនទ្បុង ភេទប្រុស, ៣.ឈ្មោះ ប៉ែន តុងតុង ភេទប្រុស និង៤.ឈ្មោះស្រេង ហេងជីងណយ ភេទប្រុស។ បក្ខពួកទាំង ០៤នាក់ ខាងលើនេះ បច្ចុប្បន្ននេះកំពុងជាប់នៅក្នុងពន្ធនាគាខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab