ប្រធានក្លឹប Juventus នឹងជួបចរចាជាមួយក្លឹប Man Utdជុំវិញលទ្ធភាពផ្ទេរ Mario Mandzukicក្នុងតម្លៃផ្ទេរ ១៣លានផោន

        តាមព័ត៌មានថា ក្លឹប Juventus កំពុង​ចរចាជាមួយ​ក្លឹប Man Utdជុំវិញ​កិច្ច​ព្រមព្រៀង​ផ្ទេរខ្សែប្រយុទ្ធMario Mandzukicនៅ​ខែមករា​នេះ។គេដឹងថា ប្រធាន​បច្ចេកទេសក្លឹប​ Juventus លោកFabio Paraticiបាន​ធ្វើដំណើរទៅ​ប្រទេសអង់គ្លេស​ ដើម្បី​ចរចា​​នៅ​ទីក្រុងឡុងដ៍។

        ក្លឹប Man Utd​កំពុង​ព្យាយាម​ ដើម្បី​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ៣៣​ឆ្នាំរូបនេះ​ក្នុងតម្លៃ​១៣លាន​ផោន​ ខណៈ​ពួកគេមាន​បំណងពង្រឹងរដូវ​កាល​របស់ខ្លួន​ឡើងវិញ​​ និងស្របពេលដែលក្លឹប Juventus ចង់ជម្រុះខ្សែប្រយុទ្ធរូបនេះ ដែល​មិនបាន​បង្ហាញមុខ​នៅឡើយ​នៅក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Sarri។

        Marioបានធ្វើការហ្វឹកហាត់​ឆ្ងាយ​ពី​កីឡាករ​ផ្សេងទៀតក្នុងក្រុម​ ដើម្បី​រក្សាកម្រិត​លេង​របស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab