ទុស្សេចរន្តភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នងទាំងស្រុងនៅសង្កាត់បឹងទំពុន២

ភ្នំពេញ ៖ ដោយសារទុស្សេចរន្តអគ្គីសនី បង្កជាអគ្គីភ័យបានឆាបឆេះលំនៅដ្ឋាន ប្រជាពលរដ្ឋអស់ចំនួន២ខ្នងទាំងស្រុង កាលវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កើតឡើងនៅផ្ទះលេខ១២៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០២  ក្រុមទី២ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់ចំនួន២ខ្នង ទំហំ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ ប្រភេទសំណង់ ឈើលើថ្មក្រោម រងការខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ អ៊ុច សុខខេង ភេទស្រី អាយុ៧២ឆ្នាំ និង ឈ្មោះ ទូច សុខៈ ភេទប្រុស អាយុ៣៩ឆ្នាំ បណ្ដាលមកពីទុស្សេខ្សែភ្លើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឮសំឡេងផ្ទុះនឹងមានផ្សែងហ៊ុយ ចេញជាអណ្ដាតភ្លើង បង្កជាអគ្គីភ័យឆាបឆេះតែម្ដង ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន១៥គ្រឿង ប្រើប្រាស់អស់ទឹកអស់ចំនួន១២គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឱ្យមាននរណាម្នាក់ រងរបួសនោះទេ ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab