លួចរថយន្តពីខេត្តកំពង់ស្ពឺ, ចាប់បានជនសង្ស័យ២នាក់នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​ប៉ូលិស​ខេត្តព្រះវិហារ​ និង​មានការ​ឯកភាព​ពី​លោក​ ទី​ សុ​វិ​ន​ថា​ល់​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​ បានដឹកនាំកម្លាំង​ប៉ូលិសជំនាញ​ខេត្តព្រះវិហារ​ សហការ​ជាមួយ​ កម្លាំង​ប៉ូលិស​ស្រុក​ត្បែងមានជ័យ​ បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​ ដែល​បាត់​នៅ​ចំណុច​អូរ​ផ្ដាច់​ស្នេហ៍​ខាងក្រោម​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ក្រាំង​ដូង​ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ដោយឃាត់ជនសង្ស័យ២នាក់ នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨និង​២០​នាទី​យប់​ ។

​ប៉ូលិសនិយាយថា ជនសង្ស័យ​២នាក់​ ដែល​ពាក់ព័ន្ធ​ឈ្មោះ​ ផ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ក្រាំង​ដូង​ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ រឹបអូស​វត្ថុ​តាង​ រថយន្ត​ ០១​គ្រឿង​ ម៉ាក​Lexus​ RX300​ ពណ៌​ស​ ស៊េរី​ ២០១៩​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AU-0708​ ដែល​មិនមែន​ជា​ស្លាក​លេខ​របស់​រថយន្ត​ខាងលើ​ទេ​។បន្ទាប់មកប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត តែមិនទាន់បញ្ជាក់ពីអត្តសញ្ញាណនៅឡើយ។

ចំពោះ​ស្លាក​លេខ​ដែល​ពិតប្រាកដ​ ភ្នំពេញ​ 2BG-4959​ បាន​ដោះ​ទុក​ក្នុង​រថយន្ត​ ម្សៅក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កូន​កញ្ចប់​តូច​,​ ទូរស័ព្ទ​ ដៃ​០១​គ្រឿង​,​ម៉ាក​Nokia​ចុច​ពិល​ ពណ៌​ខ្មៅ​ លេខៈ08829​ 25​ 621​។​រថយន្តនេះត្រូវចោរលួច​​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៤​និង​១០​នាទី​ទៀប​ភ្លឺ​ ត្រង់​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ​ រស់​ សៀ​ក​ណៃ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ប្រ​កិល​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។
​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តព្រះវិហារ​ ដើម្បី​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​នៅ​ម៉ោង​០៩​និង​៤០​នាទី​ ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ រួចបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប៉ូលិស​ព្រហ្មទណ្ឌ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab