មានចិន២-៣នាក់យករថយន្ត CHEVROLET MALIBO មកប្លុងចោលនៅសង្កាត់ពងទឹក

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការខណ្ឌ បានចុះល្បាតក្នុងភូមិសាស្រ្ដខណ្ឌដង្កោ ប្រទះឃេីញរថយន្តមួយគ្រឿងម៉ាក CHEVROLET MALIBO ប្លុងចោល នាថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលាម៉ោង ១២និង១០នាទី ថ្ងៃត្រង់។

លោកវរសេនីយ៍ឯក ជឹម ស៉ីថា បានឱ្យដឹងថា រថយន្តដែលបានប្រទះឃើញរថយន្ដមួយគ្រឿងម៉ាក CHEVROLET  MALIBO ស៊េរី ឆ្នាំ២០១៧ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AU-3236 ប្លុងចោល នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានស្ទូចយករក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ រង់ចាំម្ចាស់ដើមមកទទួលយកទៅវិញ។  

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង ២ រំលងអធ្រាត្រ ពួកគាត់បានឃើញជនជាតិចិន ២-៣នាក់បានជិះរថយន្ដម៉ាកខាងលើ មកឈប់នៅចំណុចខាងលើនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab