ពេលមកពីធ្វើការ លោកអ្នកចង់រីករាយក្រេបស្រាក្រហម ប៉ុន្តែចៃដន្យរកអ្វីគាស់គ្មាន តើលោកអ្នកត្រូវយកអ្វីមកគាស់ជំនួស ប្រសិនបើគ្មានប្រដាប់ខួងដកឆ្នុកដប?
លោកអ្នកនឹងពេញចិត្តនឹងវិធីគាស់ឆ្នុកដបដូចបង្ហាញក្នុងវីដេអូខាងក្រោម ដោយគ្រាន់តែប្រើកូនសោរឹងមាំមួយ និងក្រណាត់មួយតែប៉ុណ្ណោះ។
លោកអ្នកអាចប្រើកូនសោញ៉ុកចូលឆ្នុកដបពាក់កណ្តាល រួចយកក្រណាត់ក្តោបពីលើកូនសោ ដើម្បីការពារដៃកុំឱ្យរលាត់ស្បែកពេលប្រឹងគាស់ឆ្នុក។ បន្ទាប់មកបង្វិលវាក្នុងទម្រង់គាស់ឡើងលើ។ បន្តិចក្រោយមក ឆ្នុកដបនឹងចាប់ផ្តើមរបើកឡើងលើ យ៉ាងងាយស្រួល។
ក៏ប៉ុន្តែករណីឆ្នុកដបគ្មានគុណភាព វិធីនេះអាចនឹងធ្វើឱ្យបែកខ្ទេចឆ្នុកដបនេះបាន៕
