កូរ៉េខាងត្បូងផលិតរថយន្តបន្សុទ្ធខ្យល់អាកាសដំបូងគេបង្អស់នៅលើពិភពលោក

កូរ៉េខាងត្បូងបានបង្កើតបច្ចេកវិជ្ជាថ្មីមួយដែលមានប័ណ្ណប៉ាតង់ដើម្បីប្រយុទ្ធប្រឆាំងនឹងល្អងធូលីនិងភាគល្អិតគ្រោះថ្នាក់ចេញពីខ្យល់អាកាស ដែលជាបញ្ហាជាប់លាប់នៅក្នុងប្រទេសឧស្សាហកម្មជាច្រើននៅអាស៊ី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់។

ដោយទទួលបានការឧបត្ថម្ភថវិកាពីក្រសួងបរិស្ថានរបស់កូរ៉េខាងត្បូង ក្រុមហ៊ុន Dwelling ក្នុងក្រុងសេអ៊ូលបាននិយាយថា រថយន្តបន្សុទ្ធខ្យល់របស់ខ្លួនអាចយកល្អងធូលីចេញពីខ្យល់អាកាសបាន ហើយកំពុងសម្លឹងមើលទីផ្សារអាស៊ីរួមទាំងអាស៊ីអាគ្នេយ៍ផងដែរ កន្លែងដែលផ្សែងអ័ព្ទគឺជាបញ្ហាជាក់ស្តែងសម្រាប់ព្រុយណេ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ព្រមទាំងប្រទេសជាច្រើនទៀត។

ក្រសួង ដែលបានបញ្ជាឱ្យក្រុមហ៊ុននេះបង្កើតបច្ចេកវិជ្ជានេះឡើង បានផ្តល់ប្រាក់ប្រហែល ៩៣៨.៧១១ ដុល្លារ ខណៈក្រុមហ៊ុនបានចំណាយ ៥១២.០២៤ ដុល្លារដើម្បីធ្វើឱ្យគម្រោងនេះលេចរូបរាងឡើង ដែលឥឡូវបានសាកល្បងនិងបង្ហាញឱ្យឃើញពីប្រសិទ្ធភាព។

នាយកប្រតិបត្តិក្រុមហ៊ុន Dwelling លោក Jeon Jeong Hwan បាននិយាយថា បច្ចេកវិជ្ជានេះគឺជាបច្ចេកវិជ្ជាដំបូងគេដែលត្រូវបានបង្កើតឡើងនៅទ្វីបអាស៊ីក្នុងអំឡុងការបង្ហាញនៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពីអ្នកសារពត៌មានមកពីបណ្តាញសារព័ត៌មានអាស៊ីក្រោមមូលនិធិសារព័ត៌មានក្វាន់ហ៊ុន-កូរ៉េកាលពីខែតុលា។

លោក Jeon Jeong Hwan និយាយថា រថយន្តបន្សុទ្ធខ្យល់នេះបានទទួលវិញ្ញាបនប័ត្របញ្ជាក់ថាជារថយន្តពិសេសដែលអាចកាត់បន្ថយល្អងធូលី។ លោកបានប្រាប់ថាក្រុមហ៊ុនក៏មានប័ណ្ណប៉ាតង់រថយន្តសម្រាប់បន្សុទ្ធផ្លាស្មា និង ការលុបបំបាត់ក្លិន ល្អងធូលីគ្រោះថ្នាក់ខ្លាំង មេរោគ និងបាក់តេរីផងដែរ ហើយផលិតផលផ្សេងទៀតរបស់ខ្លួនរួមមានជម្រកឡានក្រុងឆ្លាត ម៉ាស៊ីនបន្សុទ្ធខ្យល់សម្រាប់គ្រួសារ និង ឧបករណ៍ពិនិត្យគុណភាពខ្យល់៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab