ទំហំលិង្គដើរតួនាទីសំខាន់ណាស់ក្នុងការលើកម្ពស់ទំនុកចិត្តផ្ទាល់ខ្លួនរបស់បុរស។ ការដែលមានប្រដាប់ភេទតូចអាចធ្វើឱ្យបុរសៗបាត់ទុកចិត្តភាពជាបុរស ឬពុំមានទាក់ទាញចំពោះនារីៗនោះឡើយ។
ដូច្នេះ បុរសដែលមានបញ្ហាលិង្គតូចពុំសូវហ៊ានសាកសួររឿងរួមសង្វាស់នោះទេ ដោយសារតែភាពខ្មាស់អៀន។ អារម្មណ៍នេះអាចនាំទៅរកការបាក់ទឹកចិត្ត កង្វះភាពផ្អែមល្ហែមស្និទ្ធស្នាល និង ថែមទាំងនាំទៅដល់ការគិតខ្លីទៀតផង។
ទោះយ៉ាងណា អ្នកជំនាញខាងរោគផ្លូវម៉ូត្រនៅសាកលវិទ្យាល Beverly Hills របស់អង់គ្លេស លោកវេជ្ជបណ្ឌិត James Elist បានបង្កើតវិធីសាស្ត្រពង្រីកលិង្គតាមរបៀបថ្មីសន្លាងមួយ ដែលផ្តល់ក្តីសង្ឃឹមថ្មីដល់បុរសៗ ដែលមានបញ្ហាលិង្គតូច។
ស៊ីលីកូនត្រូវបានស៊កបញ្ចូលក្នុងស្បែកលិង្គអំឡុងការវះកាត់ដែលចំណាយប្រាក់ ១៣.០០០ ដុល្លារ និងចំណាយពេលវះកាត់តែ ៤៥ នាទីប៉ុណ្ណោះ ភ្លាមនោះលិង្គនឹងរីកមាឌ និងវែងជាងមុន ២ អ៊ីញមួយរំពេច។
លោកវេជ្ជបណ្ឌិត Elist បានប្រាប់វេបសាយ Daily Mail ថា អ្នកជំងឺមានជម្រើសក្នុងការជ្រើសរើសរវាងខ្នាតទំហំចំនួន ៣ រួមមាន ខ្នាតធំ ខ្នាតធំខ្លាំង និងខ្នាតធំទ្វេដង។
គ្រូពេទ្យវះកាត់រូបនេះបានពន្យល់ថា "គ្មាននរណាម្នាក់ចង់បានលិង្គតូច ឬមធ្យមនោះឡើយ"។ លោកវេជ្ជបណ្ឌិតរូបនេះបានធ្វើការជាអ្នកជំនាញខាងរោគផ្លូវម៉ូត្រជាង ៣៥ ឆ្នាំមកហើយ។
លោកតែងតែចាប់អារម្មណ៍លើរឿងលិង្គខុសខ្នាត ហើយលោកគឺជាវេជ្ជបណ្ឌិតទីមួយដែលរកឃើញទំនាក់ទំនងរវាងការជក់បារី និងការងាប់លិង្គ។
លោកបាននិយាយថា វិធីសាស្ត្ររបស់អ្នកវិទ្យាសាស្ត្រកាលពីឆ្នាំ ២០០២ មានប្រសិទ្ធភាពបានតែមួយរយៈពេលប៉ុណ្ណោះ ប៉ុន្តែថាវិធីសាស្ត្រថ្មីរបស់លោកគឺអាចឱ្យលិង្គធំនិងវែងប្រើការបានអស់មួយជីវិត៕
