ករុណា ពេជ្រ ចេញវីដេអូ ឆ្លើយតបសំនួរ រឿងគេគប់កញ្ចក់ឡាន

    ភ្នំពេញ៖តារាចម្រៀង ករុណា ពេជ្រ បានចេញរូបថតប៉ុន្មានសន្លឹក ស្តីពីការគប់កញ្ចក់ឡាន ពេលដែលលោកចេញមកពីក្លឹបកម្សាន្ត QK Club ក្នុងវេលាប្រហែលម៉ោងបីជិតភ្លឺ។ ការរៀបរាប់ពីដំណើរ នោះដោយសារតែមានការរិះគន់ និងមានការចូលទៅខមិន បែបចំអកឡកឡឺយ។ 

    ដោយសារតែបែបនោះ ក្រោយពេលមានពត៌មានជាច្រើននិយាយពីករុណា ពេជ្រ ជជែកសួរដេញដោល អីពីហេតុការណ៍កើតឡើង នៅវេលាណា មួយនោះករុណា ពេជ្រ បានចេញជាវីដេអូ បកស្រាយថា រឿងហេតុការណ៍នោះ បានកើតឡើង កាលពីយប់ថ្ងៃទី១៦ ឈានចូល ១៧ឧសភា ២០១៩ ប៉ុន្តែ ករុណា ពេជ្រ មិនបានបង្ហោះភ្លាមៗទេ ព្រោះយល់ថា មិនចាំអីត្រូវ បង្ហាញបែបនេះ ក៏ព្រោះតែលោកយល់ថា អាចជារឿងខ្មាស់គេ ដែលខ្លួនជាតារាចម្រៀង តែបែជាត្រូវគេលួចគប់កញ្ចក់ឡាន ដែលលោកស្មានថា ជាការស្អប់គុំគួនណាមួយ។ 

    ជាមួយការបកស្រាយ តាមរយៈវីដេអូឃ្លីប លោកបានទទួលថា សូមបងប្អូន មើលការបកស្រាយតាមរយៈវីដេអូឃ្លីប អោយបានដល់ចប់ដើម្បីអោយបានដឹងពីគោលបំណង របស់លោក គឺគ្រាន់តែចង់បង្ហាញបងប្អូនអោយមានការប្រុងប្រយ័ត្ន និងហេតុការណ៍ចំពោះជនឆ្លៀតឱកាស។  

    ចង់ដឹងថា ករុណា ពេជ្រ បកស្រាយបែបណា សូមទស្សនា វីដេអូខាងក្រោមនេះ

 

adverise with khmeread