អភិបាលក្រុង Venice អះអាងថា បម្រែបម្រួលអាកាសធាតុគឺស្ថិតនៅពីក្រោយការកើនជំនោរសមុទ្រពន្លិចក្រុងនេះជាលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ

អភិបាលក្រុង Venice របស់អ៊ីតាលីនិយាយថា ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងទីក្រុងរបស់គាត់ គឺជាលទ្ធផលផ្ទាល់នៃការផ្លាស់ប្តូរអាកាសធាតុ។

អភិបាលក្រុង Venice លោក Luigi Brugnaro បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter លើកឡើងថា កម្ពស់ទឹកខ្ពស់បំផុតនៅក្នុងតំបន់មួយនេះក្នុងរយៈពេលជាង ៥០ឆ្នាំនេះនឹងបន្សល់ទុកនូវ "សញ្ញាអចិន្រ្តៃយ៍" នៃការលិចលង់។

លោកបានបន្ថែមថា "ឥឡូវនេះរដ្ឋាភិបាលត្រូវតែស្តាប់។ ទាំងនេះគឺជាផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ... ការខាតបង់នឹងមានខ្ពស់"។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យជំនោរទឹកបានឱ្យដឹងថា ទឹកនៅក្នុងទីក្រុង Venice បានឡើងដល់កម្ពស់ ១,៨៧ ម៉ែត្រ។ មានតែមួយលើកប៉ុណ្ណោះចាប់តាំងពីកំណត់ត្រាផ្លូវការបានចាប់ផ្តើមក្នុងឆ្នាំ១៩២៣ ដែលមានជំនោរកើនឡើងដល់ ១,៩៤ម៉ែត្រក្នុងឆ្នាំ១៩៦៦។

រូបភាពជាច្រើនបានបង្ហាញពីតំបន់ដែលមានប្រជាប្រិយភាពនេះត្រូវបានលិចលង់ទាំងស្រុង ហើយប្រជាជនបានដើរកាត់តាមដងផ្លូវនៅពេលដែលទីក្រុង Venice ត្រូវបានវាយប្រហារដោយព្យុះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab