ទារកមហាសំណាងទទួលបានសិទ្ធិចូលក្លឹបរាត្រីមួយឥតគិតលុយអស់មួយជីវិត បន្ទាប់ពីម្តាយរបស់ខ្លួនសម្រាលកូនពេលកំពុងរាំរែក

ស្រ្តីវ័យជំទង់ម្នាក់បានផ្តល់កំណើតដល់ទារកនៅកន្លែងរាំក្នុងក្លឹបរាត្រីមួយនៅប្រទេសបារាំង ដែលព័ទ្ធជុំវិញទៅដោយអ្នករាំវក់វីនៅជុំវិញ ខណៈដែលទារកទើបនឹងកើតរបស់នាងនឹងបានចូលក្លឹបមួយនេះដោយឥតគិតថ្លៃអស់មួយជីវិត។ នេះយោងតាមកាសែត The Sun សរសេរកាលពីថ្ងៃសុក្រទី១៥វិច្ឆិកា។

ការផ្តល់កំណើតដ៏គួរឱ្យផ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅឯក្លឹបរាត្រី O'Club នៅទីក្រុង Toulouse ភាគខាងត្បូងប្រទេសបារាំង ពេលដែលស្រ្តីមិនបញ្ចេញអត្តសញ្ញាណវ័យ ១៩ឆ្នាំមួយរូប ភ្លាមៗបានបង្កើតកូននៅឯកន្លែងដែលនាងរាំលេងសប្បាយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បុគ្គលិកក្លឹបបានផ្តល់ជំនួយក្នុងការបង្កើតកូនរបស់នាងកាលពីថ្ងៃចន្ទ ហើយបន្ទាប់មកបានប្រកាសថា ទារកមួយនេះអាចនឹងមានសិទ្ធិចូលក្នុងក្លឹបមួយនេះដោយមិនអស់លុយពេញមួយជីវិត។

អ្នកចាត់ការទូទៅក្លឹបនាង Marie-Helene បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា "វាកើតឡើងនៅម៉ោង ៥:៣០នាទីព្រឹក ពេលដែលយើងបិទទ្វារ។ វាមិនសូវមានមនុស្សទេ ហើយអ្នករាំលេងម្នាក់បានមករកខ្ញុំ។ គាត់បាននិយាយថា វាជារឿងបន្ទាន់ បន្ទាប់មកខ្ញុំឃើញថា នាងកំពុងផ្តល់កំណើតក្មេង"។

ម្តាយវ័យក្មេងរូបនេះបានដេកដួលនៅក្នុងចំណោមមនុស្សចូលរួមនៅក្នុងក្លឹប​ ហើយពួកគេបានដឹងថានាងនឹងផ្តល់កំណើតឱ្យក្មេងឆាប់ៗ។ បុគ្គលិកក្លឹបបន្ទាប់មកបានតេហៅរថយន្តសង្គ្រោះបន្ទាន់។ 

នាងត្រូវបានអញ្ជើញមករាំដោយមិត្តរបស់នាង ហើយយោងតាមសេចក្តីរាយការណ៍នាងមិនបានប៉ះពាល់គ្រឿងស្រវឹងនោះទេ។

ម្តាយនិងកូនត្រូវបានគេរាយការណ៍ថាមានសុខភាពល្អ។ ភេទរបស់ទារកបច្ចុប្បន្នមិនទាន់បញ្ចេញឱ្យដឹងទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab