មូលហេតុដែលផ្លែប៊្លូបឺរីល្អបំផុតសម្រាប់ភ្នែកនិងខួរក្បាល, មនុស្សភាគច្រើនមិនដែលដឹងទេ!

នៅពេលយើងចាស់ទៅ យើងបាត់បង់អ្វីៗជាច្រើនរួមទាំងការចងចាំ និង កែវភ្នែកភ្លឺច្បាស់របស់យើង។ ប៉ុន្តែអរគុណខ្លាំងមែនទែន ដែលនៅមានវិធីជួយទប់ស្កាត់ឬយ៉ាងហោចណាស់ជួយពន្យារដំណើរការចាស់ជរានៃកែវភ្នែកនិងខួរក្បាល។ វិធីមួយល្អបំផុតគឺ គ្រាន់តែទទួលទានផ្លែប៊្លូបឺរីប៉ុណ្ណោះ។ 

ផ្លែប៊្លូបឺរីគឺជាផ្លែពេញនិយមបំផុតមួយនៅអំឡុងរដូវក្តៅ។ ប៉ុន្តែលោកអ្នកគួរទទួលទានវាពេញមួយឆ្នាំ ជាពិសេសដើម្បីជំនួយដល់ខួរក្បាលនិងកែវភ្នែក។

វិទ្យាស្ថានវិទ្យាសាស្ត្រអាហារនិងកសិកម្មរបស់សាកលវិទ្យាល័យផ្លរីដាបានរកឃើញថា មិនមែនគ្រប់គ្នាសុទ្ធតែដឹងអំពីប្រយោជន៍របស់ផ្លែប៊្លូបឺរីនោះឡើយ។ ក្នុងចំណោមអ្នកចូលរួម ២ពាន់នាក់មកពីរដ្ឋ៣១ក្នុងសហរដ្ឋអាម៉េរិក មនុស្សភាគច្រើនដែលដឹងអំពីអត្ថប្រយោជន៍របស់ផ្លែប៊្លូបឺរីគឺមកពីក្រុមមនុស្សដែលមានចំណូលខ្ពស់។ ប៉ុន្តែគ្រប់គ្នាគួរតែដឹងអំពីប្រយោជន៍របស់ប៊្លូបឺរី និង របៀបដែលវាផ្តល់គុណសម្បត្តិដល់សុខភាពរាងកាយរបស់យើង។ 

ប៊្លូបឺរីមានសមត្ថភាពទាញយកសមត្ថភាពភ្នែកនិងខួរក្បាលរបស់លោកអ្នកត្រឡប់មកវិញនៅពេលវ័យកាន់តែចម្រើនទៅមុខ។ យើងបានដឹងរួចហើយថាប៊្លូបឺរីមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនិងជំងឺបេះដូង។ ក៏មានការសិក្សាជាច្រើនផងដែរថា ផ្លែឈើនេះផ្ទុកសារធាតុអង់ទីអុកស៊ីដង់យ៉ាងច្រើន ដែលជួយទប់ស្កាត់ជំងឺវង្វេង។ 

យោងតាមការសិក្សារបស់ទីភ្នាក់ងារកសិកម្មនិងចំណីអាហាររបស់កាណាដាបានឱ្យដឹងថា ផ្លែប៊្លូបឺរីអាចជួយឱ្យភ្នែកកែសម្រួលបានយ៉ាងលឿននៅក្នុងទីងងឹត។ អត្ថប្រយោជន៍នេះអាចកើតឡើងបានគឺដោយសារជំនួយពីសារធាតុ Anthocyanins ដែលរកឃើញក្នុងទឹកខៀវៗរបស់ផ្លែប៊្លូបឺរី។ ភ្នែកមនុស្សប្រើសារធាតុពណ៌ខៀវនេះដូច្នេះវាអាចជួយបង្កើតម៉ូលេគុលនៃភ្នាក់ងារទទួលនៅក្នុងប្រសីភ្នែក ដែលបន្ទាប់មកអាចឱ្យយើងមើលឃើញសូម្បីតែនៅកន្លែងងងឹត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab