សំណើច ៖ អ្នកនយោបាយម្នាក់បានចុះមកមើលភូមិដាច់ស្រយាលមួយក្នុងប្រទេសឥណ្ឌា ហើយសួរពីតម្រូវការរបស់ពួកគេ។ មេភូមិបានឆ្លើយតបថា "យើងមានតម្រូវការចាំបាច់២ទានប្រុស! ទីមួយយើងមានមន្ទីរពេទ្យ តែអត់ដុកទ័រ"។
ស្តាប់ឮដូច្នេះ អ្នកនយោបាយនោះក៏ទាញទូរស័ព្ទស្មាតហ្វូនដ៏ទំនើបរបស់គាត់តេចេញភ្លាម ហើយបន្ទាប់ពីនិយាយទូរស័ព្ទមួយសន្ទុះ គាត់បានធានាទៅមេភូមិថា ដុកទ័រនឹងមកដល់ប៉ុន្មានថ្ងៃទៀត។ បន្ទាប់មកគាត់សួរមេភូមិថា "ចុះតម្រូវការទីពីរជាអ្វី"។
មេភូមិតបថា "បាទទានប្រុស! បញ្ហាទីពីរគឺថា ភូមិយើងអត់មានសេវាទូរស័ព្ទទេ"៕
