ពស់មួយលូនចូលរោងជាង ប៉ះចំរណារអារឈើរឹតរហូតដល់ងាប់ខ្លួនវា

និទានខ្លី ៖ ពស់មួយក្បាលវារចូលទៅក្នុងរោងជាងឈើមួយកន្លែង ហើយវាបានវារទៅជ្រុងមួយនៃរោងជាងនេះ ពេលនោះស្រាប់តែវាវារប៉ះរណារមួយធ្វើឱ្យវាមុតខ្លួនវា។

ពេលនោះវាបែរទៅជាខាំរណារ ខាំហើយខាំទៀត ទាំងមាត់របស់វាកំពុងឈឺចាប់ខ្លាំង។ ដោយមិនដឹងថាមានរឿងអ្វីកើតឡើងចំពោះវា និងនឹកគិតថា រណារនោះកំពុងវាយប្រហារទៅលើវា វាក៏សម្រេចរឹតរណារជាមួយនឹងដងខ្លួនវា ដោយប្រើកម្លាំងទាំងអស់រឹតទៅលើរណារនោះ។ ហើយចុងក្រោយវាត្រូវបានរណារសម្លាប់យ៉ាងអាណោចអាធម៌។

* ន័យអប់រំ ៖ ជួនកាលយើងបញ្ចេញប្រតិកម្មទាំងកំហឹង ហើយគិតចង់ធ្វើឱ្យអ្នកដែលធ្វើឱ្យយើងខឹងនោះ រងការឈឺចាប់វិញ ប៉ុន្ដែយើងកំពុងតែធ្វើឱ្យខ្លួនឯងឈឺចាប់ទៅវិញទេ។ ក្នុងជីវិតជាក់ស្តែង ពេលខ្លះយើងមិនចាំបាច់ធ្វើដឹងឮរាល់ស្ថានភាព មនុស្ស និងការប្រមាថទាំងពួងនោះទេ ពីព្រោះផលវិបាកមិនអាចកែប្រែបានទេ និង បង្កឱ្យមានមហន្តរាយដល់ខ្លួនយើងទៀតផង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab