បើកម៉ូតូលឿនពេកជ្រុលបុករថយន្តចតលើផ្លូវបណ្ដាលបាក់កឱ្យស្លាប់ភ្លាម

ភ្នំពេញ ៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនពេកជ្រុលបុករថយន្ត ដែលចតលើចិញ្ចើមផ្លូវពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A កែងផ្លូវមច្ឆា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា សពជនរងគ្រោះឈ្មោះ ញ៉ញ់ ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបិតស្គុតឡាននិងម៉ូតូ ស្នាក់នៅម្ដុំគីរីរម្យភ្នំពេញ មានស្រុកកំណើត នៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាក HIREV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HL-5157។ ឯខាងរថយន្ត ជាប្រភេទរថយន្ត កូរ៉េដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ3B-6161។ 

ប្រភពបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងយ៉ាងលឿន ធ្វើដំណើរពីលិចទៅកើត បានជ្រុលទៅបុកពីក្រោយរថយន្តកំពុងចតលើផ្លូវបណ្ដាលបាក់កស្លាប់តែម្តង។ ភ្លាមៗនោះ តៃកុងរថយន្តឃើញសភាពមិនស្រួល ក៏ឡើងរថយន្តបើករត់គេចបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងម៉ូតូរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ រង់ចាំយកឯកសារមកផ្ទៀងផ្ទាត់ប្រគល់ជូនវិញ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab