ស្រវឹងស្ទើររាល់ថ្ងៃ វាយប្រពន្ធរហូតទ្រាំលែងបាននាំកូនៗរត់ទៅប្តឹងដល់ប៉ូលិស

ភ្នំពេញ ៖ ស្ត្រីម្នាក់បាននាំកូនតូចៗ មកឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយសារខ្លួនរងនូវការឈឺចាប់នូវអំពើហិង្សាទ្រាំលេងបាន ពីសំណាក់ប្ដីដែលផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ ទើបមកប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីភាគីខាងប្រពន្ធបានឱ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈពេល៨ឆ្នាំមកហើយ គ្រាដែលខ្លួនមេម៉ាយខាងប្តីពោះម៉ាយកូន២។ ក្នុងដំណើរជីវិតគ្រួសារស្នេហានឹកថាផ្អែមមិនចាញ់គេក្មេងៗនោះទេ តែផ្ទុយទៅវិញពុទ្ធោអើយរងកម្មដោយសារប្តីផឹក ហើយថ្ងៃណាក៏ផឹកអត់លោះថ្ងៃ តិចណាស់ដែលអត់ផឹក ហើយកាលបើសុរាចូលខ្លួនហើយប្តូរអស់និស្ស័យចាត់ទុកប្រពន្ធដូចសត្វធាតុ កែងឆេះ ជង្គង់ហោះ ទួកសាច់។

ស្រ្តីរូបនោះបន្តថា ស្ថានភាពបែបនោះ បានអូសបន្លាយពេល៨ឆ្នាំ មានកូន២នាក់ រហូតមកដល់យប់ថ្ងៃនេះទ្រាំលែងបាន ក៏រត់ទៅប្តឹងដល់ប៉ូលិស ក្នុងគោលជំហរ ឱ្យប្ដីធ្វើកិច្ចសន្យា បញ្ឈប់នូវអំពើហិង្សាក្នុងគ្រួសារ ពុំនោះទេ និងចែកផ្លូវគ្នាដើរ ទោះជាធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ២ដង ក៏សុខចិត្តដែរ ប្រសើរជាងរស់នៅគ្រាំចិត្ត។

ចំណែកបុរសជាប្តីនៅប៉ុស្តិ៍ប៉ូលិស ក្នុងសភាពក្លិនស្រាសាយភាយបានបញ្ចេញកាយវិការមិនគប្បី សម្តីអស់ទាស់ ហើយត្រូវបានសមត្ថកិច្ចឱ្យប្តីធ្វើកិច្ចសន្យាឈប់ផឹកស្រា វាយប្រពន្ធទៀត ហើយក៏អប់រំណែនាំរួចឱ្យទៅផ្ទះវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab