រថយន្តខ្នាតយក្ស២គ្រឿងបុកគ្នា ម្ខាងក្រឡាប់ម្ខាងទៀតបន្តបុកសួនច្បារឆេះឈុល

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តខ្នាតយក្ស២គ្រឿង បុកជាមួយរថយន្តកុងតឺន័រ បណ្ដាលឱ្យរថយន្តម្ខាងក្រឡាប់ និងរថយន្តម្ខាងទៀតបន្តបុកសួនច្បារឆេះឈុល កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ដុប២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវម៉ុងឬទ្ធីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា រថយន្តម្ខាងម៉ាក TEECO ប្រភេទដឹកទូកុងតឺន័រពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-2197 បានក្រឡាប់ និងរថយន្តម្ខាងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-3128 បានឆាបឆេះ ត្រូវសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍អស់មួយគ្រឿងរលត់ទៅវិញ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញរថយន្តកុងតឺន័រ ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម។ ឯរថយន្តហ៊ីយ៉ាន់ដាយ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ុងឬទ្ធី ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចបំបែកជា៤ ក៏បានបុកគ្នាតែម្ដង។

ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ដោយតៃកុង និងព្រូរថយន្តទាំង២គ្រឿង បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។ ក្រោយមកសមត្ថកិច្ច ធ្វើការវាស់វែង យករថយន្តទាំង២វទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab