ក្មេងស្ទាវដេញវាយគ្នាបើកម៉ូតូរត់ទៅបុករថយន្តដួលស្លាប់ម្នាក់, រងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូគេចចេញពីក្រុមក្មេងស្ទាវ ដេញវាយទៅបុករថយន្ត នៅវេលាម៉ោង៣ និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចជិតវត្តសារ៉ាវ័ន្ត តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ វឿត សុខឡុង ភេទប្រុស អាយុ២២ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកអ្នកដែលរងរបួសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ អ្នកទាំង២ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GM-9348។ 

យោងតាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់ថា ដំបូងឡើយពួកគាត់មួយក្រុមមានស្រីមានប្រុស បាននាំគ្នាអង្គុយផឹកស្រាក្រឡុកនៅជិតវត្តបុទុម រហូតដល់ម៉ោង៣ទៀបភ្លឺក៏នាំគ្នាឈប់ផឹក ក្នុងគោលបំណងទៅផ្ទះ។ លុះចេញបានបន្តចក៏ទាស់សម្តីគ្នា ជាមួយក្រុមក្មេងស្ទាវមួយក្រុមទៀត ក៏វាយគ្នាមួយប្រាវ ដោយជនរងគ្រោះ មិនចង់ឱ្យមានរឿងវែងឆ្ងាយ ក៏ជិះម៉ូតូចេញក៏ត្រូវ ក្រុមជនសង្ស័យ ក៏ជិះម៉ូតូដេញតាមវាយតាមក្រោយតែម្តង។ 

ប្រភពបន្តថា ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះភ័យពេកក៏ជ្រុលទៅបុកពីក្រោយ រថយន្តព្រូសមិនចាំពណ៌ មិនចាំស្លាកលេខពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ តៃកុងរថយន្តឃើញសភាពមិនស្រួល ក៏បានបើករថយន្តគេចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញរង់ចាំប្រគល់ឱ្យវិញនៅពេលក្រោយ៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab