តារាសម្ដែងតាមហ្វេសបុកម្នាក់ធ្លាប់តែអប់រំគេ ឥឡូវបែរជាបែកគំនិតឆក់ទូរស័ព្ទដៃស្រ្តីម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ស្រ្ដីម្នាក់ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ បណ្ដោយផ្លូវ៥៩៨ ត្រង់ចំណុចក្បែរបុរីប៉េងហួត  ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ លី តុលា ភេទប្រុស អាយុ១៩ឆ្នាំ គឺជាតួសម្តែងក្នុងខ្លីបអប់រំនិងកម្សាន្ត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកគាំទ្រច្រើន ហើយមានគណនីឈ្មោះ La Big II Offcial ហើយជនសង្ស័យម្នាក់ក៏ធ្លាប់ត្រូវសមត្ថកិច្ចឃាត់កាលពីឆ្នាំ២០១៧ផងដែរ ។ ជនសង្ស័យបានជិះ ម៉ូតូម៉ាកHonda Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HC-6084 ដើម្បីធ្វើសកម្មភាព ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូតាមបណ្តោយផ្លូវ៥៩៨ រីឯស្រ្តីរងគ្រោះជិះម៉ូតូង់បីឥណ្ឌាលើផ្លូវ៥៩៨នោះដែរ ។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យ ក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាកOppo ពីស្រ្តីរងគ្រោះ តែមិនបានសម្រេច រួចក៏ទាក់ដៃចង្កូតបណ្ដាលឱ្យក្រឡាប់ម៉ូតូកង់បី និងម៉ូតូជនសង្ស័យខ្ទាតទៅចិញ្ចើមផ្លូវ ត្រូវប្រជាពលរដ្ឋផ្អើលចាប់និងវាយទ្រោមខ្លួននៅនឹងកន្លែងកើតហេតុ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ យកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab