ថៃរំពឹងមានរថភ្លើងល្បឿនលឿនរត់កាត់ប្រទេសត្រឹមឆ្នាំ២០២៣

បន្ទាប់ពីការពន្យាពេលជាច្រើនឆ្នាំនិងការជជែកវែកញែកជាច្រើន ឥឡូវទីបំផុតវាកំពុងកើតឡើងហើយ។ រថភ្លើងលឿនដូចគ្រាប់កាំភ្លើងនឹងរត់កាត់ប្រទេសថៃត្រឹមឆ្នាំ២០២៣។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃអាទិត្យ។

ជាមួយគម្រោងមួយកំពុងស្ថិតក្នុងសាងសង់ គម្រោងមួយផ្សេងទៀតត្រូវបានអនុម័ត និងគម្រោងជាច្រើនទៀតកំពុងត្រូវបានពិចារណា មនុស្សជាច្រើនកំពុងចោទជាសំណួរថាតើផ្លូវដែកល្បឿនលឿន (HSR) នឹងមានភាពសមស្របសម្រាប់ប្រទេសនេះដែរឬទេ។

លោក Thanet Sorat ទីប្រឹក្សាគណៈកម្មាធិការដឹកជញ្ជូននៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូន V-Serve និងជាប្រធានសមាគមឈ្មួញកណ្តាលគយថៃ និយាយថា "នេះនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រទេសថៃ"។

គាត់សង្ឃឹមថានឹងបានឃើញរថភ្លើងលឿនបរនៅទូទាំងប្រទេសក្នុងល្បឿន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥ ឆ្នាំទៀត។

គម្រោងទាំងពីរដែលកំពុងដំណើរការនឹងប្រើបច្ចេកវិជ្ជា HSR របស់ចិន។ ទោះបីជាប្រទេសថៃបានបដិសេធប្រាក់កម្ចីចិនក៏ដោយ ក៏ប៉ុន្តែគម្រោងទាំងនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអំពីក្រវាត់និងផ្លូវ (BRI) ដែលជាផែនការមួយមានគោលបំណងតភ្ជាប់ប្រទេសចិនទៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab