ម្ចាស់ចតម៉ូតូលើផ្លូវដាច់រួចចុះទៅមើលស្រែត្រូវចោរលួចទៅបាត់,តែរត់មិនរួច

សៀមរាប ៖ ប៉ូលិសខេត្តសៀមរាបបានបង្រ្កាបបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់ នា ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់ ដែលចតនៅម្តុំផ្លូវដាច់ស្ថិតនៅ ឃុំអន្លង់សំណរ  ស្រុកជីក្រែង ខេត្តសៀមរាប ហើយចុះទៅមើលស្រែរបស់ខ្លួន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះបៀក កង ភេទប្រុស អាយុ ១៨ឆ្នាំ  រស់នៅភូមិសំរោងធំ  ឃុំអន្លង់សំណរ  ស្រុកជីក្រែងពីបទអំពើ លួចម៉ូតូ  កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩  ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង​១និង៣០នាទីរសៀលរបស់ឈ្មោះ អ៊ាប លាងហុង ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិសំរោងធំ  ឃុំអន្លង់សំណរ បានជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ស្លាកលេខ ១F-៥៤៦៩ ទៅមើលស្រែ ក៏បានទុកម៉ូតូនៅចំណុចផ្លូវដាច់  ដែលមានចម្ងាយ ១០០០ម៉ែត្រពីស្រែ ។

លុះត្រឡប់មកវិញនៅម៉ោង៧យប់ ស្រាប់តែបាត់ម៉ូតូមិនឃើញក៏បកតឹងដល់ប៉ូលិស។រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចប៉ុស្តិ៍ស្វាយដង្គំ ចាប់បានទាំងម៉ូតូ និងជនសង្ស័យ  ។ក្រោយសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានយកម៉ូតូគេពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab