លើកទីមួយហើយ ជំងឺគ្រុនឈាមឆ្លងតាមរយៈការរួមភេទ

អាជ្ញាធរសុខាភិបាលអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី៩ វិច្ឆិកាអំពីករណីបុរសម្នាក់ឆ្លងជំងឺគ្រុនឈាមតាមរយៈការរួមភេទ ដែលជាមេរោគដំបូងគេនៅលើពិភពលោកដែលរហូតមកទល់ពេលបច្ចុប្បន្នត្រូវគេគិតថាឆ្លងតែតាមរយៈមូសខាំ។ នេះយោងតាមសារព័ត៌មាន Channelnewsasia ផ្សាយកាលពីថ្ងៃទី១៤វិច្ឆិកា។

លោកស្រី Susana Jimenez មកពីនាយកដ្ឋានសុខភាពសាធារណៈនៃទីក្រុងម៉ាឌ្រីដ បាននិយាយថា ករណីនេះគឺទាក់ទងនឹងបុរសអាយុ ៤១ ឆ្នាំម្នាក់មកពីទីក្រុងម៉ាឌ្រីដ ដែលបានឆ្លងជំងឺគ្រុនឈាមបន្ទាប់ពីរួមភេទជាមួយដៃគូបុរសរបស់គាត់ ដែលឆ្លងវីរុសនេះដោយសារមូសខាំក្នុងអំឡុងពេលធ្វើដំណើរទៅប្រទេសគុយបា។

លោកស្រីបានបន្ថែមថាការឆ្លងជំងឺគ្រុនឈាមរបស់គាត់ត្រូវបានបញ្ជាក់ក្នុងខែកញ្ញាហើយវាបានធ្វើឱ្យក្រុមវេជ្ជបណ្ឌិតមានការងឿងឆ្ងល់ខ្លាំង ព្រោះគាត់មិនបានធ្វើដំណើរទៅកាន់ប្រទេសដែលជំងឺនេះកើតមានជាទូទៅ។ រោគសញ្ញានៃជំងឺគ្រុនឈាមគឺគ្រុនក្តៅខ្លាំងនិងឈឺចាប់ពេញរាងកាយ។

លោកស្រី Susana Jimenez និយាយថា "ដៃគូរបស់គាត់បានបង្ហាញរោគសញ្ញាដូចគាត់ប៉ុន្តែស្រាលជាង កាលពីប្រហែល ១០ ថ្ងៃមុន ហើយមុននេះគាត់ធ្លាប់បានទៅលេងនៅប្រទេសគុយបានិងសាធារណរដ្ឋដូមីនិក។ ការវិភាគលើមេជីវិតឈ្មោលរបស់ពួកគេត្រូវបានអនុវត្តហើយវាបានបង្ហាញថាពួកគេមិនត្រឹមតែមានជំងឺគ្រុនឈាមប៉ុណ្ណោះទេប៉ុន្តែវាក៏ជាវីរុសដូចគ្នាដែលរាលដាលនៅក្នុងប្រទេសគុយបាផងដែរ"។

លោកស្រី Susana Jimenez និយាយថា ករណីឆ្លងជំងឺគ្រុនឈាមដែលអាចកើតឡើងរវាងបុរសនិងស្ត្រីក៏ជាប្រធានបទនៃអត្ថបទវិទ្យាសាស្ត្រថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab